នារសៀលថ្ងៃអង្គារ ១៣ រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០: លោក ឈឹម ចិន អភិបាលរងក្រុងនិងជាប្រធានលេខាធិការដ្ឋានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងខេមរភូមិន្ទ បានដឹកនាំកម្លាំងសណ្តាប់ធ្នាប់ចម្រុះ ចុះត្រួតពិនិត្យនិងរៀបចំសណ្ដាប់ធ្នាប់សាធារណៈជុំវិញផ្សារដងទង់ និងជំរុញឲ្យបងប្អូនអាជីវករដែលលក់ដូរលើផ្លូវសាធារណ: ត្រូវយកទំនិញដែលខ្លួនដាក់តាំងលក់ចេញពីចំណីផ្លូវ ដើម្បីបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិអន្តរជាតិ ដែលចូលមកទស្សនាខេត្តកោះកុង និងចូលទិញទំនិញនៅផ្សារដងទង់មានផ្លូវចេញចូលធំទូលាយ និងមានសោភ័ណភាព សុខមាលភាពល្អប្រសើរ។
#ប្រភពពី:រដ្ឋបាលក្រុងខេមរភូមិន្ទ#