លោក ពេជ្រ សិលា អភិបាលស្ដីទី បានដឹកនាំក្រុមការងារថ្នាក់ស្រុក អាជ្ញាធរ ភូមិ ឃុំ ចុះពិនិត្យទីតាំងដីជាក់ស្ដែងដែលឈ្មោះ ប៊ុន ផល បានបោះរបងបន្លាលួសលើផ្លូវសាធារណ: និងបិទផ្លូវមុខផ្ទះឈ្មោះ តុង អេន ស្ថិតនៅភូមិតាំកន់ ឃុំកណ្ដោល ស្រុកបូទុមសាគរ ខេត្តកោះកុង។ក្រោយពីបានចុះពិនិត្យទីតាំងដីជាក់ស្ដែងរួចមកឃើញថាឈ្មោះ ប៊ុន ផល ពិតជាបានបោះរបងរំលោភលើផ្លូវសាធារណ: និងបិទផ្លូវមុខផ្ទះឈ្មោះ តុង អេន ពិតប្រាកដកមែន ដូចនេះក្រុមការងារបានធ្វើការសម្របសម្រួលរុះរើរបងបន្លាលួសចេញពីផ្លូវសាធារណៈ និងមុខផ្ទះឈ្មោះ តុង អេន ចេញដើម្បីមានផ្លូវចេញចូលឡើងវិញ។
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
====================
ថ្ងៃពុធ ១២ កើត ខែអាសាឍ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤July 17, 2024វេលាម៉ោង ០៨:៣០ នាទីព្រឹក