ថ្ងៃសុក្រ ៥រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦។
នៅព្រឹក ថ្ងៃសុក្រ ៥រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងថ្នាក់ដឹកនាំមន្ទីរពេទ្យ បានអញ្ជើញចុះពិនិត្យប្រសិទ្ធភាពការងារ ការរៀបចំសណ្ដាប់ធ្នាប់ សម្ភារៈ បរិក្ខារពេទ្យ ឱសថអនាម័យ បរិស្ថាន ការបម្រើសេវានៅតាមផ្នែកនីមួយៗនៅក្នុងមន្ទីរពេទ្យ និងសំណេះសំណាល សួរសុខទុក្ខ និងចំណាប់អារម្មណ៍របស់អ្នកជំងឺ ដើម្បីពង្រឹងការបម្រើសេវាជូនប្រជាជនឱ្យកាន់តែមានគុណភាព និងសុវត្ថិភាព។














