រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ឯកឧត្តម សារី កោលស្យ រដ្ឋលេខាធិការ នៃក្រសួងរ៉ែ និងថាមពល បានអញ្ជើញចុះត្រួតពិនិត្យការងាររបស់មន្ទីររ៉ែ និងថាមពលខេត្តកោះកុង

ខេត្តកោះកុង៖ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម សារី កោសល្យ រដ្ឋលេខាធិការ នៃក្រសួងរ៉ែ និងថាមពល ទទួលបន្ទុកលើការគ្រប់គ្រងការងាររបស់មន្ទីររ៉ែ និងថាមពលខេត្តកោះកុង បានអញ្ជើញចុះមកសំណេះសំណាល សួរសុខទុក្ខដល់ថ្នាក់ដឹកនាំ និងមន្រ្តីក្នុងអង្គភាព។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម បានផ្តល់អនុសាសន៍ណែនាំនៅកិច្ចការមួយចំនួនធំ សម្រាប់មន្ទីរ ធ្វើកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដើម្បីបង្កើននូវប្រសិទ្ធភាពការងារទៅលើវិស័យរ៉ែ និងថាមពលក្នុងភូមិសាស្រ្តខេត្តកោះកុង។

អត្ថបទទាក់ទង