រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ពិធីសំណេះ និងយកវត្តបដិបត្តិរបស់ព្រះសង្ឃស្រុកស្រែអំបិល ចំពោះព្រះមេគណគណៈមហានិកាយខេត្តកោះកុង

លោកប្រធានមន្ទីរបានចាត់តាំង លោក គង់ ចន្ទថុល្ល អនុប្រធានមន្ទីរ និងលោក កែវ សូភ័ក្រ្ត ប្រធានការិយាល័យព្រះពុទសាសនាផ្សារភ្ជាប់និងសង្គម ចូលរួមក្នុង ពិធីសំណេះសំណាល និងយកវត្តប្រតិបត្តិ របស់ព្រះគ្រូអនុគណស្រុក ព្រះគ្រូចៅអធិការវត្ត ព្រះភិក្ខុ សាមណេរ ទូទាំងវត្តទាំង១៣ ក្នុងការចូលកាន់ព្រះវស្សាព•ស• ២៥៦៨ គ•ស•២០២៤ ក្រោមអធិបតីភាព ព្រះព្រហ្មសិរីញ្ញាណ ហេង សំបូរ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះទីបរ័ក្ខសត្ថាចារ្យ ព្រះមេគណគណៈមហានិកាយខេត្តកោះកុង ស្ថិតក្នុងសាលាព្រះអនុគណស្រុកស្រែអំបិល វត្តមាគ៌ាគិរីស្រែអំបិល ។

ដោយមានការនិមន្តចូលរួមពីព្រះអនុគណស្រុក ព្រះសហការីគណស្រុក ព្រះគ្រូចៅអធិការវត្ត ព្រះភិក្ខុ សាមណេរ សមណសិស្ស-សិស្ស លោកអាចារ្យ គណៈកម្មការវត្តទាំង១៣វត្ត ។

ព្រះសង្ឃសំណេះសំណាលថា សូមឱ្យព្រះសង្ឃ មានសាមគ្គី ការគង់នៅជាសុខ ក្នុងធម្មសប្បាយ និងប្រកបដោយ ឥទ្ធិបាទធម៌៤ គឺ ឆន្ទៈ វិរិយៈ ចិត្ត វិមំសា សូមឧស្សា សិក្សារៀនសូត្រ ទាំងផ្នែកពុទ្ធឱវាទ និងផ្នែកអាណាចក្រឱ្យបានល្អប្រសើរ ព្រមទាំងការដឹកនាំពុទ្ធបរិស័យឱ្យមានសទ្ធាជ្រះថ្លាក្នុងធ្វើទានទាំង៣គឺ អាមិសទាន ធម្មទាន និងអភ័យទាន ៕
ថ្ងៃអង្គារ១១កើត ខែអាសាឍ ឆ្នាំរោងឆស័កព•ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤

អត្ថបទទាក់ទង