/ / /

លោក អ៊ឹង បឺត ប្រធានការិយាល័យ​ផែនការ និងគាំទ្រឃុំ​-សង្កាត់ ស្រុកកោះកុង អញ្ជើញចូលរួមបើកសំណើ និងវាយតម្លៃសំណើដេញថ្លៃគម្រោងជួសជុលផ្លូវក្រាលក្រួសក្រហមធម្មជាតិប្រវែង ១ ៤០០ម៉ែត្រ ទទឹង ៨ម៉ែត្រ និងដាក់លូចំនួន ០២កន្លែង នៅឃុំតាតៃក្រោម

ស្រុកកោះកុង​៖ ព្រឹកថ្ងៃចន្ទ ១០ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ លោក អ៉ឹង បឺត ប្រធានការិយាល័យ​ផែនការ​និងគាំទ្រឃុំ​-សង្កាត់ ស្រុកកោះកុង បានចូលរួមបើកសំណើ និងវាយតម្លៃសំណើដេញថ្លៃគម្រោងជួសជុលផ្លូវក្រាលក្រួសក្រហមធម្មជាតិ ប្រវែង ១ ៤០០ម៉ែត្រ ទទឹង ៨ម៉ែត្រ និងដាក់លូចំនួន ០២កន្លែង ដែលមានតម្លៃប៉ាន់ស្មាន ២០៥ ២៣២ ៧៣៧រៀល ដែលប្រើប្រាស់ថវិកាមូលនិធិឃុំតាតៃក្រោម សម្រាប់ឆ្នាំ២០២៤ នៅសាលាឃុំតាតៃក្រោម​។

សមាសភាពចូលរួមមាន​មន្រ្តីបច្ចេកទេសសាលាខេត្ត​លោកមេឃុំ គណៈកម្មការលទ្ធកម្មឃុំ និងក្រុមហ៊ុនចូលរួមដេញថ្លៃ។​

-ក្រុមហ៊ុន​ចូលរួម​ដេញថ្លៃរួមមាន ៖
១.លឹម ពិសិដ្ឋ ខនស្រ្តាក់សិន ឯ.ក
២.ម៉ៅ ចន្ថា
៣.ចំរើនរតនៈ លីលី ឯ.ក
៤.ប៊ួយ ប៊ុនសាន
៥.ពៅ ផល្លា

ជាលទ្ធផលនៃការដេញថ្លៃគម្រោង ក្រុមហ៊ុន​ដែលទទួលបានលទ្ធផលឈ្នះបានទៅលើក្រុមហ៊ុន ប៊ួយ ប៊ុនសាន លើតម្លៃទាបជាងគេលំដាប់ទី១ ចំនួន ១៦០ ០០០ ០០០៛​(​មួយរយហុកសិបលានរៀលគត់)

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    06/12/2025

    រដ្ឋបាលឃុំកោះស្តេច ចុះធ្វេីបច្ចុប្បន្នភាពចាស់ជរា​ និងជនមានពិការភាព​ ជូនដល់គ្រួសារក្រីក្រ​ដែលមានបណ្ណសមធម៌​ ស្ថិតនៅភូមិពាមកាយ ឃុំកោះស្ដេច

  • រដ្ឋបាលស្រុកគិរីសាគរ/
    06/12/2025

    រដ្ឋបាលឃុំភ្ញីមាស បានចូលរួមចែក សំភារ:សិក្សា និងទឹកដោះគោ ជូនដល់សិស្សានុសិស្សនៅសាលាបឋមសិក្សាពាមកាយ ដែលជាអំណោយរបស់ក្រុមហ៊ុន(NN)

  • រដ្ឋបាលស្រុកថ្មបាំង/
    06/12/2025

    ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំថ្មដូនពៅ បានចេញល្បាតក្នុងមូលដ្ឋាន សហការជាមួយលោកមេភូមិ អនុភូមិ និងសមាជិកភូមិកោះ បានចុះផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងចុះបើកវេទិការសាធារណៈគោលនយោបាយភូមិឃុំមានសុវត្ថិភាព

  • រដ្ឋបាលស្រុកបូទុមសាគរ/
    06/12/2025

    លោក កែវ នីបូរ៉ា សមាជិកក្រុមប្រឹក្សាស្រុកលោក ខេង គង់ អភិបាលរងស្រុក តំណាងឲ្យ លោកអភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានអញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាស្តីពីគោលនយោបាយកញ្ជប់ជាតិអេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ ឆ្នាំ២០២៣-២០២៨

  • មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ/
    06/12/2025

    មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត រៀបចំពិធីប្រារព្ធយុទ្ធនាការ១៦ថ្ងៃ ប្រយុទ្ធប្រឆាំងអំពើហិង្សាផ្អែកលើយេនឌ័រ ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់សុវត្ថិភាព និងការគោរពសិទ្ធិគ្នានៅកន្លែងការងារ»

  • ហេង គីមឆន/
    06/12/2025

    លោក ឡៅ ប៊ុនខេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងយុទ្ធនាការ ១៦ថ្ងៃ ប្រយុទ្ធប្រឆាំងអំពើហិង្សាផ្នែកលើយេនឌ័រ ក្រោមប្រធានបទ “រួមគ្នាលើកកម្ពស់សុវត្ថិភាព និងការគោរពសិទ្ធិគ្នានៅកន្លែងការងារ”