រដ្ឋបាលឃុំពាមក្រសោប បានប្រជុំជាមួយក្រុមការងារនៃមន្ទីរកិច្ចការនារីខេត្តកោះកុង ដឹកនាំដោយលោកស្រី យិន សាវ៉ាត អនុប្រធានមន្ទីរកិច្ចការនារីខេត្តកោះកុង និងលោកស្រី កាយ សារៀម ប្រធានការិយាល័យមន្ទីរកិច្ចការនារីខេត្ត និងកញ្ញា ទឹម ពេជ្រកេស្សី នាយកទីចាត់ការសាលាខេត្តកោះកុង ចុះកិច្ចប្រជុំតាមដាន និងវាយតម្លៃទាក់ទងនឹងការអនុវត្តន៍តួនាទីភារកិច្ចរបស់ គ.ក.ន.ក ឃុំ ពីការផ្តល់សេវាសង្គមដល់ប្រជាពលរដ្ឋ ក្នុងគោលបំណងដើម្បីជំរុញរដ្ឋបាលឃុំបញ្ចូលផែនការគ្រប់គ្រងដំណើរការអប់ឪពុកម្តាយ អាណាព្យាបាលក្នុងការគាំពារនិងការអភិវឌ្ឍន៍កុមារតូចសម្រាប់ឃុំ ។
នៅសាលាឃុំពាមក្រសោប
ថ្ងៃព្រហស្បតិ៍ ៦កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤