/ / /

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញស្វាគមន៍លោក JANG HWAN HYUN អគ្គនាយកក្រុមហ៊ុន KHAN Co.,Ltd របស់ប្រទេសកូរ៉េខាងត្បូង ដើម្បីពិភាក្សាលើការងារវិនិយោគ នៅខេត្តកោះកុង

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញស្វាគមន៍លោក JANG HWAN HYUN អគ្គនាយកក្រុមហ៊ុន KHAN Co.,Ltd របស់ប្រទេសកូរ៉េខាងត្បូង ដើម្បីពិភាក្សាលើការងារវិនិយោគ នៅខេត្តកោះកុង នៅសាលប្រជុំ ក សាលាខេត្ត។

លោក JANG អគ្គនាយកក្រុមហ៊ុន KHAN បានបង្ហាញចំណាប់អារម្មណ៍ថា ដោយយោងទៅលើការអភិវឌ្ឍរីកចំរើនផ្នែកកំពង់ផែ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ពិសេសខេត្តកោះកុង ដែលជាខេត្តមានតំបន់ឆ្នេរសមុទ្រវែង និងមានភូមិសាស្រ្តល្អប្រសើរ ក្រុមហ៊ុន ខាន់ ខូអិលធីឌី (KHAN Co.,Ltd) ដោយមានទំនាក់ទំនងល្អជាមួយក្រុមហ៊ុន LONG BAY Entertainment Co.,Ltd គ្រោងនឹងជ្រើសរើសតំបន់សេដ្ឋកិច្ចពិសេសគិរីសាគរ នៃខេត្តកោះកុង ដើម្បីសាងសង់កំពង់ផែ ក្នុងនោះក្រុមហ៊ុន ខាន់ ខូអិលធីឌី (KHAN Co.,Ltd) មានជំនាញវិជ្ជាជីវៈ ជំនាញបច្ចេកវិទ្យាខ្ពស់លើវិស័យសាងសង់កំពង់ផែ វិស័យថាមពលខ្យល់ ថាមពលប្រេងឥន្ធនៈ និងការដឹកជញ្ជូនផ្លូវទឹក។
ក្នុងជំនួបពិភាក្សានេះ លោកជំទាវអភិបាលខេត្តកោះកុង បានបង្ហាញអំពីសក្តានុពលខេត្ត និងបានបញ្ជាក់ថា រដ្ឋបាលខេត្តកោះកុង រីករាយសាទរចំពោះគោលបំណងវិនិយោគក្នុងខេត្តកោះកុង និងស្នើសុំក្រុមហ៊ុន KHAN Co.,Ltd សិក្សា និងពន្លឿនការវិនិយោគ ក្នុងនោះ យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានផ្តោតសំខាន់លើវិស័យថាមពល និងបច្ចេកវិទ្យា ដែលជាវិស័យដ៏សំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ។
ថ្ងៃអង្គារ ៤ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ July 9, 2024

អត្ថបទផ្សេងទៀត

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    09/12/2025

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់មន្ត្រី ចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី “ប្រព័ន្ធគាំពារសង្គមឆ្លើយតបនឹងយេនឌ័រ”

  • រដ្ឋបាលស្រុកថ្មបាំង/
    09/12/2025

    លោក ម៉ឹក ឡាំង ជំទប់ទី១ឃុំប្រឡាយ និងលោកស្រី ជុច ស្ដើង សមាជិកក្រុមប្រឹក្សាឃុំ (ជាអ្នកទទួលពិន្ទុក អ.ក.ន.ក) អញ្ជើញចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី គោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨។

  • រដ្ឋបាលស្រុកថ្មបាំង/
    09/12/2025

    លោក សុខ ខ្មៅ មេឃុំប្រឡាយ បានអញ្ជើញចូលរួមកិច្ចប្រជុំ ពិភាក្សាអំពីគម្រោងឥណទានកាបូនក្នុងភូមិសាស្ត្រ ខេត្តកោះកុង។

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    09/12/2025

    លោកស្រី ស៊ឹម សុខជា អនុប្រធានមន្ទីរ តំណាងលោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានដឹកនាំមន្ត្រី ចូលរួមវេទិកា ពិគ្រោះយោបល់ ស្តីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៦-២០២៨ របស់រដ្ឋបាលខេត្ត

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    09/12/2025

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានដឹកនាំមន្ត្រី ចូលរួមសិក្ខាសាលាស្ដីពីការរៀបចំរបាយការណ៍សមិទ្ធកម្ម និងការវាយតម្លៃសមិទ្ធកម្មនៃការអនុវត្តថវិកាជូនមន្ត្រីក្រោមឱវាទក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

  • មន្ទីរផែនការ/
    09/12/2025

    មន្ទីរផែនការខេត្តកោះកុង សហការជាមួយ នាយកដ្ឋានស្ថិតិ សង្គមកិច្ច នៃវិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ រៀបចំវគ្គបណ្តុះបណ្តាលស្ដីពី វិធីសាស្ត្រនៃការវិភាគ និងសរសេររបាយការណ៍ស្ថិតិតាមតំបន់