រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង បានដឹកនាំ​កងកម្លាំងនគរបាល​ស្នងការដ្ឋានគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា

លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង បានដឹកនាំ​កងកម្លាំងនគរបាល​ស្នងការដ្ឋានគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា​។
​នៅ​ក្នុង​នោះដែរ​ លោកលោកឧត្តមសេនីយ៍ទោស្នងការ បាន​លេីក​ឡេីង​នូវ​ចំណុច​សំខាន់​មួយ​ចំនួន​ ​សម្រាប់​អនុវត្ត​មាន ៖
-លេីក​សសេីរ​ដល់​កងកម្លាំង​ ដែល​យកចិត្តទុកដាក់​បំពេញ​ភារកិច្ច​ការងារ​បាន​យ៉ាង​ល្អ​នៅ​សប្តាហ៍​មុន
-ការពង្រឹង​វេន​ប្រចាំ​បញ្ជា​ប្រចាំ​ថ្ងៃ​
-ពង្រឹងអនុវត្ត​​វិន័យ​ ៨៧៣​ ប្រក.​ របស់​កងកម្លាំង​នគរបាល​ជាតិ​
-ផ្សព្វផ្សាយ​សេចក្ដី​ណែនាំ​លេខ​ ០០៧​ សណន​ របស់​ក្រសួង​មហាផ្ទៃ​ ស្តីពី​ការ​ស្លៀកពាក់​ឯកសណ្ឋាន​ និង​ការ​ប្រេីស្លាក​សញ្ញា​នគរបាល​ជាតិ​
-ផ្សព្វផ្សាយ​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ ស្តីពី​ ការ​បង្ការ​ ទប់ស្កាត់​ និង​បង្ក្រាប​ក្មេង​ទំនើង​ ។
-ណែរនាំ​ដល់​កងកម្លាំង​ ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ និង​ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន​ទាំង​អស់​គ្នា​ និង​ចេះ​រួប​រួម​សាមគ្គី​គ្នា​ក្នុង​អង្គភាព​
-រំលឹក​អំពី​ការការពាររក្សា​សន្តិសុខ​ សុវត្ថិភាព​ ទូទាំង​ខេត្ត​អោយ​បាន​ល្អ​ប្រសើរ​
​-ការ​ធ្វើ​អនាម័យ​ ទាំង​ក្នុង​ និងក្រៅ​បរិវេណ​ ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​។
ថ្ងៃចន្ទ ៣ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ July 8, 2024

អត្ថបទទាក់ទង