លោកវេជ្ជបណ្ឌិត ភួង ចាន់ថន ប្រធានការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ បានចូលរួមសិក្ខាសាលាបណ្តុះបណ្តាលលេីការពង្រឹងសមត្ថភាពស្តីពីការកេងប្រវ័ញ្ចផ្លូវភេទ និងការរំលោភបំពាន(SEA)អំពេីហឹង្សាទាក់ទងនឹងយេនឌ័រ(GBV)ផែនការគ្រប់គ្រងកម្លាំងពលកម្ម(LMP)និងអំពេីហឹង្សាលេីកុមារ(VAC)សម្រាប់ក្រុមការងារបរិស្ថាន និងសង្គម ក្នុងវិស័យសុខាភិបាល
ប្រព្រឹត្តទៅនៅខេត្តកំពង់ចាម ។
សិក្ខាសាលានេះរៀបចំដោយ នាយកដ្ឋានការពារសុខភាពក្រសួងសុខាភិបាល
ឧបត្ថម្ភដោយគម្រោងលេីកកម្ពស់សុខភាព និងសមធម៌សុខាភិបាលដំណាក់កាលទី២(H-EQIP2)។
សិក្ខាសាលានេះមានការចូលរួមពីបណ្តាសិក្ខាកាមមកពីគ្រប់បណ្តាខេត្តនិងរាធានីភ្នំពេញ ដែលមានសមាសភាពចំរុះ ដូចជាប្រធានមន្ទីរ ឬអនុប្រធានមន្ទីរសុខាភិបាលឬតំណាង ដែលមានចំនួន២៥រូប មកពីនាយកដ្ឋានមន្ទីរពេទ្យ ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ(NPCA)ចូលរួមផងដែរ។
ម៉្យាងទៀត មានការបេីកវគ្គដោយលោកវេជ្ជ.កុល ហេរ៉ូ ប្រធាននាយកដ្ឋានការពារសុខភាពក្រសួងសុខាភិបាល
សមាសភាពចូលរួមសរុបក្នុងវគ្គមានៈ៣២រូប
គោលបំណងសិក្ខាសាលាបណ្តុះបណ្តាលរួមមានៈ
-គោលនយោបាយរបស់ធនាគារ ស្តង់ដារបរិស្ថាន និងសង្គម ដែលរៀបចំឡេីងដេីម្បីគាំទ្រដល់គម្រោងនានារបស់អ្នកខ្ចីក្នុងគោលបំណងបញ្ចប់ភាពក្រីក្រធ្ងន់ធ្ងរ
-បញ្ជ្រាបបញ្ហាយេនឌ័រទៅដល់មន្ត្រីបង្គោលថ្នាក់ខេត្ត-ក្រុង ផ្នែកការពារបរិស្ថាននិងសង្គមអំពីបញ្ហាការងារ សុវត្ថិភាពការងារ និងការអនុលោមតាមតម្រូវការគ្រប់គ្រងការងារ និតិវិធីគ្រប់គ្រងកម្លាំងពលកម្ម
-ស្វែងយល់ និងកំណត់ពីសញ្ញា និងទម្រង់នៃអំពេីហឹង្សាលេីកុមារ ការបង្កេីតបរិយាកាសសុវត្ថិភាព និងធានាការការពារកុមារក្នុងសកម្មភាពគម្រោង និងការគាំទ្រភ្លាមៗដល់កុមារដែលនៅរស់រានមានជីវិត និងបញ្ជូនពួកគេទៅកាន់សេវាកម្មសមស្រប ។
រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០២៤
ថ្ងៃពុធ ១៤កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤
ថ្ងៃនេះ ជាថ្ងៃកោរ
October 16, 2024