លោក ទូច វុទ្ធី ប្រធានមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តកោះកុង បានចូលរួមកិច្ចប្រជុំ ដេីម្បីកំណត់នូវតម្រូវការជាក់ស្តែងមុខវិជ្ជា ក្នុងការរៀបចំសិក្ខាសាលាពង្រឹងសមត្ថភាពនាពេលដ៏ខ្លីខាងមុខ ក្រោមអធិបតីភាព ឯកឧត្ដម ខាយ ឃុនហេង រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាការពង្រឹងសមត្ថភាពអនុវត្តការងារនៅមន្ទីរ តាមរយៈប្រព័ន្ធវីដេអូសន្និសីទអនឡាញ ZOOM ។
ថ្ងៃសុក្រ ១៤ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ July 5, 2024