/ / /

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ៖ បន្តចុះពិនិត្យ វាយតម្លៃពីផលប៉ះពាល់ និងអន្តរាគមន៍ភ្លាមៗ ដើម្បីចាត់វិធានការការពារ ទប់ស្កាត់ និងកម្ចាត់ដង្កូវហ្វូងរីករាលដាលថ្មី នៅភូមិតានី ឃុំជីខលើ ស្រុកស្រែអំបិល

កញ្ញា ផាន់ សម្ផស្ស ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម និងលោក សឹង លី ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងលោកស្រី សុង សុផាត មន្ត្រីជាប់កិច្ចសន្យាការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានសហការជាមួយលោកមេភូមិតានី ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ចុះពិនិត្យ វាយតម្លៃពីផលប៉ះពាល់ និងអន្តរាគមន៍ភ្លាមៗ ដើម្បីចាត់វិធានការការពារ ទប់ស្កាត់ និងកម្ចាត់ដង្កូវហ្វូងរីករាលដាលថ្មី ចំនួន ០២ហិកតា បន្ថែមលើផ្ទៃដីដែលរដ្ឋបាលឃុំស្មើសុំអន្តរាគមន៍។

ក្នុងកិច្ចអន្តរាគមន៍នេះដែរក្រុមការងារបានពិនិត្យឃើញពិតជាមានដង្កូវហ្វូងកំពុងស៊ីបំផ្លាញ មន្ត្រីជំនាញក៏បានចាត់វិធានការ និងពន្យល់ណែនាំអំពីនិតិវិធីដូចខាងក្រោម៖

១.ចំពោះស្រែដែលមានទឹកច្រើនត្រូវយកស្បៃមុងអូសប្រមូលដង្កូវយកទៅកម្ទេចចោល,

២.ផ្តល់ថ្នាំកសិកម្ម ណែនាំពីរបៀបប្រើប្រាស់ និងវិធានការការពាក្នុងពេលបាញ់ថ្នាំកសិកម្ម។

ថ្ងៃសុក្រ ៧រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    26/05/2026

    ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអបអរខួបលើកទី១៦៣ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ “បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌”

  • រដ្ឋបាលស្រុកថ្មបាំង/
    26/05/2026

    លោក យឹម វិចិត្រ ប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកថ្មបាំង បានដឹកនាំមន្ត្រីការិយាល័យអប់រំ យុវជន និងកីឡាស្រុក អញ្ជើញចុះពិនិត្យតាមដានសាលាលើការអនុវត្តការគ្រប់គ្រងរដ្ឋបាលរបស់នាយក និងកិច្ចបញ្ជីការគណនេយ្យឆ្នាំ២០២៥

  • រដ្ឋបាលស្រុកថ្មបាំង/
    26/05/2026

    លោកស្រី ង៉ែត ចិន្ដា ប្រធានគណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារស្រុកថ្មបាំង អញ្ជើញដឹកនាំសមាជិក សមាជិកា ប្រជុំប្រចាំខែឧសភា

  • រដ្ឋបាលស្រុកថ្មបាំង/
    26/05/2026

    លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមក្នុងពិធីអបអរខួបលើកទី១៦៣ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    26/05/2026

    លោក សួន សុង សមាជិកក្រុមប្រឹក្សាឃុំទួលគគីរ បានដឹកនាំអាជ្ញាធរភូមិតាចាត សហការជាមួយបងប្អូនប្រជាពលរដ្ឋក្នុងភូមិតាចាត ធ្វើអនាម័យរើសសំរាម សម្អាតតាមដងផ្លូវនានាស្ថិតក្នុងភូមិតាចាត ដើម្បីលើកកម្ពស់សោភ័ណភាពបរិស្ថានក្នុងមូលដ្ឋានភូមិឲ្យកាន់តែស្រស់បំព្រងឡើង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    26/05/2026

    លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុកមណ្ឌលសីមា និងជាអនុប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុក បានបើកកិច្ចប្រជុំបន្ទាន់ពិភាក្សា ស្ដីពីការធ្វើបច្ចុប្បន្នភាពឡើងវិញចំពោះជនបរទេសដែលជួលផ្ទះស្នាក់នៅ និងស្នាក់នៅតាមកន្លែងប្រមូលផ្ដុំក្នុងស្រុកមណ្ឌលសីមា