រដ្ឋបាលឃុំទួលគគីរ មានបើកកិច្ចប្រជុំគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ សម្រាប់ខែមិថុនា ឆ្នាំ២០២៤ និងកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី៣ អាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំទួលគគីរ ដឹកនាំដោយលោក ឡេក ស៊ុធន់ មេឃុំទួលគគីរ ។
មានរបៀបវារៈ ដូចខាងក្រោម៖
១.ពិភាក្សា និងអនុម័តកំណត់ហេតុអង្គប្រជុំសាមញ្ញលើកទី២៤ ឆ្នាំទី២ អាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំទួលគគីរ
២.ពិនិត្យ និងអនុម័តតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្តល់សេវារដ្ឋបាល សម្រាប់ឧបត្ថម្ភជូន មន្រ្តី បុគ្គលិកនៃរដ្ឋបាលឃុំទួលគគីរ ប្រចាំខែមិថុនា ឆ្នាំ២០២៤
៣.ពិនិត្យ និងអនុម័តពង្រាងរបាយការណ៍ប្រចាំខែមិថុនា ឆ្នាំ២០២៤
៤.រាយការណ៍ និងពិភាក្សាអំពីការងារកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំ
៥.បញ្ហាផ្សេងៗ ។
រសៀលថ្ងៃសុក្រ ៧រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤