/ / /

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ៖ ចុះពិនិត្យ វាយតម្លៃពីផលប៉ះពាល់ និងធ្វើការអន្តរាគមន៍ភ្លាមៗ ដើម្បីចាត់វិធានការការពារ ទប់ស្កាត់ និងកម្ចាត់ដង្កូវហ្វូង ឱ្យបានទាន់ពេលវេលា នៅក្នុងស្រុកស្រែអំបិល ខេត្តកោះកុង

លោកស្រីអនុប្រធានមន្ទីរទទួលបន្ទុករួម បានចាត់មន្រ្តីជំនាញក្រោមឱវាទនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ចំនួន ០៤រូប សហការជាមួយការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកស្រែអំបិល និងអាជ្ញាធរភូមិ ឃុំ បានចុះពិនិត្យ វាយតម្លៃពីផលប៉ះពាល់ និងធ្វើការអន្តរាគមន៍ភ្លាមៗ ដើម្បីចាត់វិធានការការពារ ទប់ស្កាត់ និងកម្ចាត់ដង្កូវហ្វូង ឱ្យបានទាន់ពេលវេលា នៅស្រុកស្រែអំបិល ខេត្តកោះកុង។

ក្នុងនោះមានឃុំចំនួន ០៤ឃុំ រងផលប៉ះពាល់ដោយដង្កូវហ្វូង មានដូចខាងក្រោម៖

១.ឃុំជីខក្រោម មានចំនួន ០១ភូមិ ដែលមានប្រជាជន ៤៦គ្រួសារ រងផលប៉ះពាល់លើផ្ទៃដី ចំនួន ៦៦,៥ហិកតា

២.ឃុំជីខលើ មានចំនួន ០៤ភូមិ ដែលមានប្រជាជន ១៦៥ គ្រួសារ រងផលប៉ះពាល់លើផ្ទៃដី ចំនួន ១១៣ហិកតា

៣.ឃុំដងពែង មានចំនួន ០២ភូមិ ដែលមានប្រជាជន ៧៤គ្រួសារ រងផលប៉ះពាល់លើផ្ទៃដី ចំនួន ៤៧ហិកតា

៤.ឃុំបឹងព្រាវ មានចំនួន ០១ភូមិ ដែលមានប្រជាជន ២៦គ្រួសារ រងផលប៉ះពាល់លើផ្ទៃដី ចំនួន ១២ហិកតា។

ក្នុងកិច្ចអន្តរាគមន៍នេះផងដែរ មន្ត្រីជំនាញបានពន្យល់ណែនាំអំពីនិតិវិធីដូចខាងក្រោម៖

១.ចំពោះស្រែដែលមានទឹកច្រើនត្រូវយកបន្លាស្អិតអូសអោយដង្កូវធ្លាក់ក្នុងទឹក ហើយយកស្បៃមុងអូសប្រមូលដង្កូវយកទៅកម្ទេចចោល,

២.ណែនាំពីរបៀបប្រើប្រាស់ថ្នាំកសិកម្ម និងសម្ភារៈប្រើប្រាស់ក្នុងពេលបាញ់ថ្នាំកសិកម្ម។

ជាលទ្ធផលប្រជាកសិករ និងមន្ត្រីជំនាញបានចុះអន្តរាគមន៍បានប្រមាណជា ៨០% នៃផលប៉ះពាល់ទាំងអស់ដែលកើតមានក្នុងស្រុកទាំងមូល ក្នុងរយៈពេល ០២ថ្ងៃ ចាប់ពីថ្ងៃទី២៦-២៧ ខែមិថុនា ឆ្នាំ២០២៤។

ថ្ងៃព្រហស្បតិ៍ ៦រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    26/05/2026

    ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអបអរខួបលើកទី១៦៣ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ “បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌”

  • រដ្ឋបាលស្រុកថ្មបាំង/
    26/05/2026

    លោក យឹម វិចិត្រ ប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកថ្មបាំង បានដឹកនាំមន្ត្រីការិយាល័យអប់រំ យុវជន និងកីឡាស្រុក អញ្ជើញចុះពិនិត្យតាមដានសាលាលើការអនុវត្តការគ្រប់គ្រងរដ្ឋបាលរបស់នាយក និងកិច្ចបញ្ជីការគណនេយ្យឆ្នាំ២០២៥

  • រដ្ឋបាលស្រុកថ្មបាំង/
    26/05/2026

    លោកស្រី ង៉ែត ចិន្ដា ប្រធានគណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារស្រុកថ្មបាំង អញ្ជើញដឹកនាំសមាជិក សមាជិកា ប្រជុំប្រចាំខែឧសភា

  • រដ្ឋបាលស្រុកថ្មបាំង/
    26/05/2026

    លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមក្នុងពិធីអបអរខួបលើកទី១៦៣ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    26/05/2026

    លោក សួន សុង សមាជិកក្រុមប្រឹក្សាឃុំទួលគគីរ បានដឹកនាំអាជ្ញាធរភូមិតាចាត សហការជាមួយបងប្អូនប្រជាពលរដ្ឋក្នុងភូមិតាចាត ធ្វើអនាម័យរើសសំរាម សម្អាតតាមដងផ្លូវនានាស្ថិតក្នុងភូមិតាចាត ដើម្បីលើកកម្ពស់សោភ័ណភាពបរិស្ថានក្នុងមូលដ្ឋានភូមិឲ្យកាន់តែស្រស់បំព្រងឡើង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    26/05/2026

    លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុកមណ្ឌលសីមា និងជាអនុប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុក បានបើកកិច្ចប្រជុំបន្ទាន់ពិភាក្សា ស្ដីពីការធ្វើបច្ចុប្បន្នភាពឡើងវិញចំពោះជនបរទេសដែលជួលផ្ទះស្នាក់នៅ និងស្នាក់នៅតាមកន្លែងប្រមូលផ្ដុំក្នុងស្រុកមណ្ឌលសីមា