/ / /

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបទសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីប្រព័ន្ធប្រកាសឱ្យដឹងមុន និងការលើកកម្ពស់សមភាពយេនឌ័រក្នុង ការងារកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបទសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីប្រព័ន្ធប្រកាសឱ្យដឹងមុន និងការលើកកម្ពស់សមភាពយេនឌ័រក្នុង ការងារកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ។

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមសំដែងនូវការកោតសរសើរ និងសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដែលបានចូលរួមសហការជាមួយអង្គការមជ្ឈមណ្ឌលម្លប់ព្រហ្មវិហារធម៌ អង្គការអាក់សិនអេដកម្ពុជា អង្គការសង្គ្រោះកុមារ ប្រចាំប្រទេសកម្ពុជា និងអង្គការដៃគូផ្សេងទៀត ក្នុងការរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីប្រព័ន្ធប្រកាសឱ្យដឹងមុន និងការលើកកម្ពស់សមភាពយេនឌ័រ ក្នុងការងារកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ រយៈពេល២ថ្ងៃ ទទួលបានជោគជ័យ និងផ្លែផ្កាតាមការគ្រង់ទុក។ ជាមួយគ្នានេះ ខ្ញុំសូមស្នើដល់អង្គការដៃគូ បន្តជួយគាំទ្រ និងសហការយ៉ាងជិតស្និទជាមួយលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីអនុវត្តការងារគ្រប់គ្រងគ្រោះមហន្តរាយ កាន់តែទទួលបានជោគជ័យ និងមានប្រសិទ្ធភាពបន្ថែមទៀត។ ផ្អែកតាមរបាយការណ៍របស់លោកស្រីអភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ស្តីពីលទ្ធផលនៃសិក្ខាសាលា ដែលត្រូវបានរៀបចំឡើងរយៈពេល២ថ្ងៃ កន្លងមកនេះ ក្នុងនាមរដ្ឋបាលខេត្ត និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងអង្គការដៃគូ ព្រមទាំង សមាជិក សមាជិកានៃអង្គ សិក្ខាសាលាទាំងអស់ ដែលបានខិតខំរួមគ្នាយ៉ាងសកម្មក្នុងការរៀបចំសិក្ខាសាលាបានយ៉ាងល្អប្រសើរប្រកប ដោយស្មារតីទទួលខុសត្រូវ និងសម្រេចបានលទ្ធផលផ្លែផ្កាតាមការគ្ររោងទុក។
សិក្ខាសាលារយៈពេល២ថ្ងៃនេះ គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការបង្កើនសមត្ថភាព និងចំណេះដឹងបន្ថែមទៀត ជូនដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយនៅថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធ ការប្រើប្រាស់ ប្រព័ន្ធប្រកាសឱ្យដឹងមុន1294 និងការលើកកម្ពស់សមភាពយេនឌ័រក្នុងការងារកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ។ ជាមួយគ្នានេះ ការរៀបចំឱ្យមានសិក្ខាសាលានាពេលនេះ គឺជាការបង្កឱកាសឱ្យភាគីពាក់ព័ន្ធ បានចូលរួមបញ្ចេញមតិយោបល់ និងការចែករំលែកចំណេះដឹង បទពិសោធន៍ ព្រមទាំងស្វែងយល់ពីចំណុចខ្លាំង ចំណុចខ្សោយ លើការងារគ្រប់គ្រងគ្រោះមហន្តរាយ ដែលបានអនុវត្តនាពេលកន្លងមក។
គណៈអធិបតី អស់លោក លោកស្រី ជាទីមេត្រី! ជាថ្មីម្តងទៀត ខ្ញុំសូមយកឱកាសនេះ អំពាវនាវដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយក្រុង ស្រុក ឃុំ សង្កាត់ និងភាគីពាក់ព័ន្ធ គប្បីយកចិត្តទុកដាក់ចូលរួមឱ្យបានសកម្ម និងខ្លាំងក្លាក្នុងការបំពេញកាតព្វកិច្ចលើ ការងារគ្រប់គ្រងគ្រោះមហន្តរាយ តាមរយៈការកាត់បន្ថយហានិភ័យ នៃគ្រោះមហន្តរាយទាំងអស់ឱ្យថយចុះក្នុង កម្រិតអប្បបរមាទោះបីគ្រោះមហន្តរាយបង្កឡើងដោយ មនុស្សក្តី ឬដោយធម្មជាតិក្តី ហើយត្រូវចាត់ទុកការងារ គ្រប់គ្រងគ្រោះមហន្តរាយ គឺជាការងាររបស់យើងទាំងអស់គ្នា។ ជាមួយគ្នានេះ ខ្ញុំសូមលើកទឹកចិត្ត ដល់លោក លោកស្រី បន្តយកចិត្តទុកដាក់អនុវត្តកិច្ចការ ជាអាទិភាពមួយចំនួន ដូចខាងក្រោម៖
-បន្តយកចិត្តទុកដាក់ត្រៀមលក្ខណៈគ្រប់ជ្រុងជ្រាយ ក្នុងការជួយសង្គ្រោះឱ្យបានទាន់ពេលវេ លា និងគិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដែលបានរងគ្រោះដោយគ្រោះមហន្តរាយ ដោយមិនប្រកាន់ វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬ និន្នាការនយោបាយណាមួយឡើយ
-បន្តសម្របសម្រួលជាមួយដៃគូ ជាអង្គការជាតិ អន្តរជាតិ ផ្អែកសាធារណៈ និងផ្នែកឯកជន ដើម្បីចូលរួមសហការក្នុងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ
-បន្តពង្រឹងសមត្ថភាព និងការទទួលខុសត្រូវរបស់មន្រ្តីទទួលបន្ទុកការងារគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងការតាមដានសភាពការណ៍ និងការរាយការណ៍អំពីគ្រោះមហន្តរាយនានា ដែលបានកើតឡើង មកគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ឱ្យបានជាក់លាក់ និងទាន់ពេលវេលា តាមយន្តការដែលមានស្រាប់
-បន្តអប់រំ ផ្សព្វផ្សាយ ជូនដល់ប្រជាពលរដ្ឋឱ្យបានជ្រួតជ្រាប អំពីមុខសញ្ញាគ្រោះថ្នាក់ និងងាយរងគ្រោះ តាមគ្រប់រូបភាព សំដៅកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ក្នុងមូលដ្ឋាន
-បន្តអប់រំ ផ្សព្វផ្សាយអំពីការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ចៀសវាងការបោះសំរាមចោល ពេសវាលពេសកាល ដែលជាហេតុបង្ករឱ្យមានការស្ទះលូ ប្រឡាយ និងឈានទៅដល់ការជន់លិច
-ជំរុញការផ្សព្វផ្សាយអំពីការចុះឈ្មោះប្រើប្រាស់ប្រព័ន្ធប្រកាសឱ្យដឹងមុន១២៩៤ នៅក្នុង មូលដ្ឋានរបស់ខ្លួនឱ្យបានទូលំទូលាយបន្ថែមទៀត
-បន្តទទួលអនុវត្ត ភារកិច្ចផ្សេងៗទៀត ស្របតាមលិខិតបទដ្ឋានគតិយុត្ត និងការប្រគល់ជូនពី គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត។

ជាចុងក្រោយនេះ ខ្ញុំសង្ឃឹមជឿជាក់លើស្មារតីទទួលខុសត្រូវខ្ពស់របស់ លោកស្រី អស់លោក ក្នុងការ បំពេញការងារឱ្យសម្រេចបានជោគជ័យថ្មីៗបន្ថែមទៀតនាឆ្នាំ២០២៤ នេះ។ ខ្ញុំសូមថ្លែងអំណរគុណ និង លោក សូមជូនពរ គណៈអធិបតី លោក លោកស្រីអង្គការដៃគូ លោក លោកស្រីអភិបាលរង នៃគណៈអភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ មន្រ្តីរាជការគ្រប់ទីចាត់ការ អង្គភាពចំណុះសាលាខេត្ត និងមន្ទីរ អង្គភាពជុំវិញខេត្តទាំងអស់ សូមជួបប្រទះនូវ ពុទ្ធធពរ ទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាត ឡើយ។
ខ្ញុំសូមប្រកាសបិទសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីប្រព័ន្ធប្រកាសឱ្យដឹងមុន និងការលើកកម្ពស់សមភាពយេនឌ័រ ក្នុងការងារកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ចាប់ពីពេលនេះតទៅ។ សូមអរគុណ!
ថ្ងៃព្រហស្បតិ៍ ៦ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ June 27, 2024

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    13/02/2026

    រដ្ឋបាលឃុំកោះស្ដេច បានដឹកនាំក្រុមការងារធ្វេីចម្រឹងសំណាញ់ដែកដាក់ជំនួសវិញ​ ដេីម្បីមានភាពងាយស្រួលសម្អាតនៅពេលកកស្ទះ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន​ និងភ្ញៀវទេសចរណ៍ងាយស្រួលធ្វេីដំណេីរ

  • រដ្ឋបាលស្រុកគិរីសាគរ/
    13/02/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះផ្សព្វផ្សាយសេចក្តីណែនាំ លេខ០០៤/២៦ ស ណ ន ចុះនៅថ្ងៃពុធ ៩រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆាំ្ន២០២៦ របស់រដ្ឋបាលខេត្តកោះកុង ស្ដីពីវិធានការថែរក្សា សន្តិសុខ សណ្ដាប់ធ្នាប់ និងទប់ស្កាត់ និងប្រុងប្រយ័ត្នគ្រោះអគ្គីភ័យដាយថាហេតុ នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន វៀតណាម

  • រដ្ឋបាលស្រុកគិរីសាគរ/
    13/02/2026

    រដ្ឋបាលឃុំភ្ញីមាស ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ ចាស់ជរា ជនពិការភាព ដែលមានជីវភាពខ្វះខាត និងមានជំងឺប្រចាំកាយ ចំនួន១៤គ្រួសារ

  • មន្ទីរកិច្ចការនារី/
    11/02/2026

    លោកស្រី យិន សាវ៉ាត អនុប្រធានមន្ទីរ បានចូលរួមពិធីសម្ពោធ ប្រគល់ ទទួលដាក់ឱ្យប្រើប្រាស់អគារបណ្ណាល័យចំនួន ១ខ្នង ជាអំណោយរបស់ក្រុមហ៊ុនឆាយណាហ៊រទានឡូវើស្ទឹងឫស្សីជ្រុំ ហាយដ្រូ-អេឡិចទ្រិកប្រជេក (ខេមបូឌា) ខមភេនី លីមីធីត ក្រោមអធិបតីភាព លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង នៅសាលាបឋមសិក្សាទីរួមខេត្ត។

  • រដ្ឋបាលស្រុកថ្មបាំង/
    10/02/2026

    លោក ម៉ែន វិបុល ជំទប់ទី២ឃុំជីផាតបានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយគោលនយោបាយជាតិ ស្ដីពីការអភិវឌ្ឍនជនបទ ឆ្នាំ២០២៥-២០៣៥ នៅសាលប្រជុំសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង។

  • មន្ទីរផែនការ/
    11/02/2026

    លោក ជា ស៊ីវត្រា ប្រធានមន្ទីរផែនការខេត្តកោះកុង បានអញ្ជើញចូលរួមក្នុងពិធី ប្រគល់ និងទទួលកម្មវិធីគ្រប់គ្រងប្រព័ន្ធទិន្នន័យមូលដ្ឋាន ឃុំ សង្កាត់ រវាងអគ្គនាយកដ្ឋានផែនការ នៃក្រសួងផែនការ និងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ