ថ្ងៃចន្ទ ០៣រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២៤ នៅវេលាម៉ោង៨.០០នាទីព្រឹកលោកស្រី លិ ឡាំង ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំកោះកាពិ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី៣ អាណត្តិទី៥ឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាឃុំកោះកាពិ
+សមាសភាពចូលរួមមាន ៖
- សមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ជំនួយការឃុំ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ នាយរងប៉ុស្តិ៍នគរបាលការពារព្រំដែនទឹកចំនុចឡាំដាំមេភូមិ ប្រធានសហគមន៍ការពារតំបន់ធម្មជាតិ
នាយកសាលា ប្រធានប៉ុស្តិ៍សុខភាព សរុបចំនួន ១៩នាក់ ស្រី ០១នាក់ នៅសាលាឃុំកោះកាពិ ។