លោក សុខ ភិរម្យ អភិបាលស្រុក បានជួបសំណេះសំណាលជាមួយកីឡាករទាំង២ក្រុម មកពីវិទ្យាល័យ ហ៊ុន សែន ចាំយាមជាប់លេខ១ លើវិញ្ញាសារបាល់ទះ និងវិទ្យាល័យប៉ាក់ខ្លង ជាប់ លេខ១ លើវិញ្ញាសារបាល់ទាត់ ប្រចាំខេត្តកោះកុង ក្នុងឆ្នាំ ២០២៤នេះ ហើយលោកអភិបាលបានឧបត្ថម្ភជាថវិកាចំនួន ១,០០០,០០០រៀល ដល់សាលាទាំងពីរ និងកីឡាអត្តពលកម្មទទួលថវិកាចំនួន ១០០,០០០រៀល ផងដែរ ។
នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា
ថ្ងៃចន្ទ ៣រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨
ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤
វេលាម៉ោង២:៣០នាទីរសៀល