រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ពិធីបេីកបវេសនកាលសាលាពុទ្ធិកបឋមសិក្សាសម្តេចព្រះមហាសង្ឃរាជ​ បួរ​ គ្រី​ និងពិធីចែកវិញ្ញាបនបត្រ

ថ្ងៃអាទិត្យទី២៣​ ខែមិថុនា​ ឆ្នាំ២០២៤​ លោក​ អ៊ូច​ ទូច​ ប្រធានមន្ទីរបានអញ្ជេីញជាគណៈអធិបតី​​ ក្នុងពិធីបេីកបវេសនកាល​ នៃសាលាពុទ្ធិកបឋមសិក្សាសម្តេចព្រះមហាសង្ឃរាជ​ បួរ​ គ្រី​ និងពិធីចែកវិញ្ញាបនបត្រធម្មវិន័យថ្នាក់ត្រី​ ទោ​ ឯក​ និងវិញ្ញាបនបត្រកុំព្យូទ័រ​ ដល់សមណសិស្ស​ សិស្សចំនួន៥១អង្គ​ នាក់​ ក្រោមអធិបតីភាព​ លោកជំទាវ​ ឈី​ វ៉ា​ អភិបាលរងនៃគណៈអភិបាលខេត្ត​ តំណាងលោកជំទាវ​ មិថុនា​ ភូថង​ អភិបាលខេត្ត​ ​។ ស្ថិតក្នុងឱកាសនោះក៏មានការអញ្ជេីញចូលរួមជាគណៈអធិបតីពីលោកប្រធានមន្ទីរធម្មការ​និងសាសនា​ អ្នកអង្គម្ចាស់​ លោក​ លោកស្រី​ មន្ទីរអង្គភាពជុំវិញខេត្ត​ លោកប្រធានក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ​ លោក​ លោកស្រីចៅសង្កាត់ទាំងបី។
ពិធីនេះប្រារ្ធនៅវត្តទេពនិមិត្ត​ ហៅវត្តថ្មី។

អត្ថបទទាក់ទង