/ / /

លោកឧត្តមសេនីយ៍ត្រី កែវ វិចិត្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង រួមទាំងថ្នាក់ដឹកនាំ នាយទាហានជំនាញ បានចូលរួមប្រជុំប្រចាំសប្តាហ៍ តាមរយៈវីដេអូបញ្ជូនរូបភាព និងសំលេង (zoom)

លោកឧត្តមសេនីយ៍ត្រី កែវ វិចិត្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង រួមទាំងថ្នាក់ដឹកនាំ នាយទាហានជំនាញ បានចូលរួមប្រជុំប្រចាំសប្តាហ៍ តាមរយៈវីដេអូបញ្ជូនរូបភាព និងសំលេង (zoom) ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៣ នៅអគារប្រជុំប៊ុន លើត។
ថ្លែងក្នុងកិច្ចប្រជុំឯកឧត្តម មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៣ បានដាក់ចេញនៅទិសដៅសម្រាប់អនុវត្តបន្ត ចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ ត្រូវស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ រាជរដ្ឋាភិបាលស្របច្បាប់ ការពារសុខសន្តិភាព ដែលជាទ្រព្យសម្បត្តិមហាសាល  និងចូលរួមការពារបូរណភាពដែនដី និងសហការជួយសង្រ្គោះប្រជាពលរដ្ឋជួបគ្រោះមហន្តរាយផ្សេងៗ ក្នុងភូមិសាស្រ្តទទួលខុសត្រូវ។
ថ្ងៃចន្ទ ៣ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ June 24, 2024

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    24/01/2026

    សូមជូនដំណឹង រោងចក្រកាត់ដេរសម្លៀកបំពាក់ KKN ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង កំពុងត្រូវការជ្រើសរើសបុគ្គលិកផ្នែកដេរច្រើននាក់។បងប្អូនមិនទាន់មានការងារធ្វើសូមមកដាក់ពាក្យធ្វើការរោងចក្រ ទទួលយកទាំងអ្នកចេះ និងអ្នកមិនចេះដេរបានដូចគ្នា ហើយមិនកំណត់អាយុទេ !ទំនាក’ទំនងលេខ ០១០ ២៣ ៦៦៥៥/០៩៧ ៥៧៥ ១៤៥១

  • ហេង គីមឆន/
    24/01/2026

    លោក ឡុង ពុទ្ធី ប្រធានមន្ទីរមុខងារសាធារណៈខេត្តកោះកុង បានអញ្ជើញចូលរួមក្នុង «ពិធីបិទសន្និបាតបូកសរុប វាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា២០២៤-២០២៥ និងលើកទិសដៅការងារឆ្នាំសិក្សា២០២៥-២០២៦»

  • ហេង គីមឆន/
    24/01/2026

    រមណីយដ្ឋានកោះអំពិល បម្រើសេវាកម្ម ស្នាក់នៅប្រណិត ម្ហូបអាហារ ស្ប៉ា និងកីឡាទឹក ដែលមានទីតាំងស្ថិតកោះអំពិល ភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។តាមរយៈលេខទូរស័ព្ទ ០៨៦៥០០៥០៩ / ០៩០៥០០៥០៩ទីតាំង កោះអំពិល ភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង

  • ហេង គីមឆន/
    24/01/2026

    លោកវរសេនីយ៍ឯក មាស សុន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថខេត្តកោះកុង បានដឹកនាំកម្លាំងចូលរួមប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ

  • ហេង គីមឆន/
    24/01/2026

    លោក លី វឌ្ឍនា តំណាងលោក ឡុង ពុទ្ធី ប្រធានមន្ទីរមុខងារសាធារណៈខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុង«សិក្ខាសាលាផ្សព្វផ្សាយអំពីជំងឺអេដស៍ នៅទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥ ក្រោមប្រធានបទ ការយកឈ្នះការរំខានបរិវត្តកម្មឆ្លើយតបនឹងមេរោគអេដស៍»

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    24/01/2026

    លោកស្រី ហេង សុភី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារក្រុងខេមរភូមិន្ទ បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១៦ ឆ្នាំទី២ អាណត្តិទី៤ ប្រចាំខែមករា ឆ្នាំ២០២៦