រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ៖ ចុះពិនិត្យវាយតម្លៃពីផលប៉ះពាល់ និងធ្វើការអន្តរាគមន៍ភ្លាមៗ ដើម្បីចាត់វិធានការទប់ស្កាត់ និងកម្ចាត់ដង្កូវហ្វូង នៅភូមិតានី ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង

លោកស្រី អែម សុធារ៉ា អនុប្រធានទទួលបន្ទុករួម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង បានដឹកនាំមន្រ្តីជំនាញ ០៣រូប សហការជាមួយការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកស្រែអំបិល អាជ្ញាធរឃុំ និងមានការចូលរួមពីប្រជាកសិករ ចំនួន ៤៦គ្រួសារ ចុះពិនិត្យវាយតម្លៃពីផលប៉ះពាល់ និងធ្វើការអន្តរាគមន៍ភ្លាមៗ ដើម្បីចាត់វិធានការទប់ស្កាត់ និងកម្ចាត់ដង្កូវហ្វូង នៅភូមិតានី ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ក្នុងនោះផ្ទៃដីប៉ះពាល់ដោយដង្កូវហ្វូងមានចំនួន ៣០ហ.ត។

បន្ទាប់ពីបានពិនិត្យជាក់ស្តែងរួចហើយមន្ត្រីជំនាញបានពន្យល់ណែនាំអំពីនិតិវិធីដូចខាងក្រោម៖

១. ចំពោះស្រែដែលមានទឹកច្រើនត្រូវយកបន្លាស្អិតអូសអោយដង្កូវធ្លាក់ក្នុងទឹក ហើយយកស្បៃមុងអូសប្រមូលដង្កូវយកទៅកម្ទេចចោល

២. ណែនាំពីរបៀបប្រើប្រាស់ថ្នាំកសិកម្ម និងសម្ភារៈប្រើប្រាស់ក្នុងពេលបាញ់ថ្នាំកសិកម្ម។

ថ្ងៃសៅរ៍ ១រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទទាក់ទង