រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំកោះស្ដេច បានចុះពិនិត្យទីតាំងទឹកជន់លិចនៅក្នុងភូមិព្រែកស្មាច់ និងភូមិពាមកាយ

រដ្ឋបាលឃុំកោះស្ដេច

លោក ស៊ន​ ស្រិញ​ មេឃុំស្ដីទី​ឃុំកោះស្ដេច បានចាត់តាំងមេភូមិព្រែកស្មាច់​ និងមេភូមិពាមកាយ​ ដឹកនាំក្រុមការងារភូមិ​ និងប្រជាការពារឃុំ ចុះពិនិត្យទីតាំងផ្លូវ​ និងស្ពានមួយចំនួន ដែលរងការខូចខាតដោយទឹកជន់លិច​ និងហូរដាច់ដោយសារភ្លៀងធ្លាក់ជាច្រើនម៉ោងយ៉ាងខ្លាំងកាលពីយប់រំលងអាធ្រាត។
ទីតាំងដែលរងការជន់លិចរួមមាន៖
១.ភូមិព្រែកស្មាច់​៖
​ -នៅចំណុចស្ពានដែកអូរសំលៀង​ ទឹកជន់លិចស្ពានមានកម្ពស់ទឹកមួយម៉ែត្រ​ មិនអាចឆ្លងកាត់ធ្វេីដំណេីរបាន​ (មិនបង្កផលប៉ះពាល់ដំណាំ​ និងសត្វពាហនៈ​ នោះទេ)
​ -នៅចំណុចស្ពានឈេីសាលាព្រែកស្មាច់​ ទឹកជន់លិចស្ពាន​មានកម្ពស់​មួយម៉ែត្រ​ មិនអាចឆ្លងកាត់ធ្វេីដំណេីរបាន​ (មិនបង្កផលប៉ះពាល់ដំណាំ​ និងសត្វពាហនៈ​ នោះទេ)
២.ភូមិពាមកាយ៖
​ -នៅចំណុចផ្លូវក្រាលគ្រួសធម្មជាតិ​ ទឹកជន់លិចស្ទេីរតែទាំងស្រុង​ មានកម្ពស់ទឹកមួយម៉ែត្រ​ មិនអាចឆ្លងកាត់ធ្វេីដំណេីរបាន​ (មិនបង្កផលប៉ះពាល់ដំណាំ​ និងសត្វពាហនៈ​ នោះទេ)។

ថ្ងៃសៅរ៍ ១រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក​ ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ JUNE 22,2024

អត្ថបទទាក់ទង