រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ ភិរម្យ អភិបាលស្រុកមណ្ឌលសីមា បានដឹកនាំក្រុមការងារ ចូលរួមជាមួយគណ:ប្រតិភូចុះពិនិត្យស្វែងយល់ការផ្តល់ សេវាសុខភាពនៅមណ្ឌលសុខភាពនាងកុក

លោក សុខ ភិរម្យ អភិបាល នៃគណ:អភិបាលស្រុក បានដឹក នាំក្រុមការងារអមដំណើរ លោក ស្រេង ហុង អភិបាលរង នៃគណ:អភិបាលខេត្តកោះកុង ចូលរួមជាមួយគណ:ប្រតិភូចុះពិនិត្យស្វែងយល់ការផ្តល់ សេវាសុខភាពនៅមណ្ឌលសុខភាពនាងកុក ស្ថិតក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុងស្ថិតក្រោមអធិបតីភាព លោកជំទាវ ឡោក ខេង ប្រធានគណៈ កម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា ។
នៅមណ្ឌលសុខភាពនាងកុក
ថ្ងៃព្រហស្បតិ៍ ១៤កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨
ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤
វេលាម៉ោង២:០០នាទីរសៀល

អត្ថបទទាក់ទង