រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលស្រុកមណ្ឌលសីមា សូមបញ្ជាក់ជូន សាធារណៈជន ចំពោះករណី គណនីបណ្ដាញសង្គម ផេក Top Fan និង ផេក Huy Oudom ដែលបានបង្ហោះរូបភាពវីដេអូ ផ្លូវគ្រួសក្រហម នៅតំបន់គីរីវង្ស ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា

រដ្ឋបាលស្រុកមណ្ឌលសីមា សូមបញ្ជាក់ជូនសាធារណៈជន ចំពោះករណី គណនីបណ្ដាញសង្គម ផេក Top Fan និង ផេក Huy Oudom ដែលបានបង្ហោះរូបភាពវីដេអូ ផ្លូវគ្រួសក្រហម នៅតំបន់គីរីវង្ស ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា កាលពី ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២៤ បានជ្រាបដូចខាងក្រោម÷

  • ចំពោះរូបភាពផ្លូវដីគ្រួសក្រហមដែលបានយកមកធ្វើការបង្ហោះនៅលើបណ្ដាញសង្គមនោះ គឺជារូបភាពវិដេអូចាស់កាលពីឆ្នាំ ២០២៣ ដែលបានបង្ហោះដោយគណនីហ្វេសប៊ុកផេកឈ្មោះ General Share តាំងពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ដែលគណនីហ្វេសប៊ុកផេកឈ្មោះ Top Fan និងគណនីហ្វេសប៊ុក ផេកឈ្មោះ Huy Oudom បានបំភ្លើសថាជារូបភាពបច្ចុប្បន្ន
    -បច្ចុប្បន្នផ្លូវដីគ្រួសក្រហមនេះអាជ្ញាធរឃុំ ស្រុក សហការជាមួយបងប្អូនប្រជាពលរដ្ឋនៅទីនោះ បានធ្វើការកែសម្រួល និងជួសជុលបានល្អ សម្រាប់សិស្សានុសិស្ស និងប្រជាពលរដ្ឋធ្វើដំណើរប្រកបដោយសុវត្ថិភាព
    -ការលើកឡើងនេះគឺខុសពីការពិតទាំងស្រុង និងបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសមន្រ្តីរាជការសាធារណ: នៃរដ្ឋបាលស្រុកមណ្ឌលសីមា ។ ម្យ៉ាងវិញទៀតករណីបងប្អូនប្រជាពលរដ្ឋ ពុំបាន ដឹងពីបញ្ហាជាក់ស្ដែងចេះតែចែករំលែកព័ត៌មានមិនពិតនេះ ទៅ តាមជនអគតិបំពុលសង្គមមួយចំនួន ដែលអាចធ្វើឱ្យប៉ះពាល់ដល់កិត្តិយសអង្គភាព ឬបុគ្គលដោយអចេតនា ។
    ចំពោះបញ្ហាទាំងនេះប្រសិនបើសាធារណ:ជនមានចម្ងល់ ឬមិនច្បាស់ សូមសរសេរដាក់ក្នុងប្រអប់សំបុត្របញ្ចេញមតិបណ្ដឹងតវ៉ា របស់ប្រជាពលរដ្ឋ នៅតាមសាលាឃុំទាំងបី និងសាលាស្រុកផ្ទាល់ ឬអាចធ្វើការទំនាក់ទំនងមកកាន់ហ្វេសប៊ុកផេកផ្លូវការរបស់ រដ្ឋបាលស្រុកមណ្ឌលសីមា (www.tacebook.com/mondolseima) ដើម្បីឆ្លើយតប និងបំភ្លឺជូន ។

អត្ថបទទាក់ទង