រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងពិធីបុណ្យចម្រើនព្រះជន្មវស្សាសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាព សេចក្តីថ្លៃថ្នូ និងសុភមង្គល ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គម្រប់ ៨៨ យាងចូល ៨៩ ព្រះវស្សា

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងពិធីបុណ្យចម្រើនព្រះជន្មវស្សាសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាព សេចក្តីថ្លៃថ្នូ និងសុភមង្គល ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គម្រប់ ៨៨ យាងចូល ៨៩ ព្រះវស្សា មហាគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា បានទទួលព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុត រៀបចំព្រះរាជពិធីចម្រើនព្រះជន្មវស្សា ដោយមានកិច្ច ដោយមានការយាង និងនិមន្តសម្តេចព្រះសង្ឃរាជ សម្តេចព្រះសង្ឃនាយករង និងព្រះតេជគុណព្រះសង្ឃ សរុប ៨៩ អង្គ ចម្រើនព្រះបរិត្ត និងនិមន្តគោចរបិណ្ឌបាត្រ ជាកិច្ចចម្រើនព្រះជន្មវស្សា ស្របតាមព្រះរាជប្បវេណី និងតាមគន្លងព្រះពុទ្ធសាសនា។
ថ្ងៃសៅរ៍ ៩ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ June 15, 2024

អត្ថបទទាក់ទង