/ / /

លោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាលក្រុងបានដឹកនាំក្រុមការងារ សហការជាមួយក្រុមការងារវាស់ជាប្រព័ន្ធក្នុងសង្កាត់ស្មាច់មានជ័យ ចុះដោះស្រាយបញ្ហាប្រឡាយរំដោះទឹក ដើម្បីទប់ស្កាត់ជំនន់ទឹកភ្លៀងនាពេលខាងមុខ

នាព្រឹកថ្ងៃអង្គារ ៦រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ ២០២០ : លោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានដឹកនាំក្រុមការងារ ដែលមានការចូលរួម ពីអាជ្ញាធរ ភូមិ សង្កាត់ស្មាច់មានជ័យ ការិយាល័យភូមិបាលក្រុង បានសហការជាមួយក្រុមការងារវាស់វែងជាប្រព័ន្ធក្នុង ភូមិ៣ សង្កាត់ស្មាច់មានជ័យ បានចុះដោះស្រាយបញ្ហាប្រឡាយរំដោះទឹក ដើម្បីទប់ស្កាត់ជំនន់ទឹកភ្លៀងនាពេលខាងមុខ និងបានសម្របសម្រួលធ្វើកិច្ចសន្យារុះរើរបង និងកាយអាចម៍ដី ដែលបានចាក់ និងសង់រំលោភលើដីអូរ ចំនួន៤ទីតាំងស្ថិតនៅក្នុងភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។

#ប្រភពពី:រដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកកោះកុង/
    25/09/2026

    លោក សុវណ្ណ ប៊ុនធឿន អភិបាលស្រុកកោះកុង​ បានដឹកនាំ​កិច្ចប្រជុំ​គណៈអភិបាលស្រុក​កោះកុង

  • រដ្ឋបាលស្រុកកោះកុង/
    25/09/2026

    ពិធីប្រកាសចូលកាន់មុខដំណែងអភិបាលរង នៃគណៈអភិបាលស្រុកកោះកុង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    25/09/2026

    រដ្ឋបាលឃុំទួលគគីរ បានបើកកិច្ចប្រជុំគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ សម្រាប់ខែកញ្ញា ឆ្នាំ២០២៦ និងកិច្ចប្រជុំសាមញ្ញលើកទី៥២ ឆ្នាំទី៥ អាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំទួលគគីរ

  • ហេង គីមឆន/
    25/09/2026

    លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង អញ្ជើញជាគណៈធិបតី ក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែកញ្ញា និង ៩ខែ ឆ្នាំ២០២៦ និងផ្សព្វផ្សាយទិសដៅការងារអនុវត្តបន្តរបស់ស្នងការនគរបាលខេត្តកោះកុង

  • ហេង គីមឆន/
    25/09/2026

    ថ្នាក់ដឹកនាំ ក្រុមកីឡាខេត្តកោះកុង សូមថ្លែងអំណរគុណ ចំពោះឯកឧត្តម ឡូន សិង្ហផាន់ សមាជិកក្រុមប្រឹក្សាខេត្តកោះកុង ដែលបានឧបត្ថម្ភថវិកា ចំនួន ១០០ ០០០រៀល សម្រាប់ចូលរួមប្រកួតពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២០ ឆ្នាំ២០២៦

  • ហេង គីមឆន/
    25/09/2026

    ថ្នាក់ដឹកនាំ ក្រុមកីឡាខេត្តកោះកុង សូមថ្លែងអំណរគុណ ចំពោះលោក អាន សុវណ្ណ ដែលបានឧបត្ថម្ភថវិកា ចំនួន ១០០ដុល្លារសម្រាប់ចូលរួមប្រកួតពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២០ ឆ្នាំ២០២៦