/ / /

លោកស្រី នាក់ សង អនុប្រធានមន្ទីរអប់រំ​ យុវជន និងកីឡាខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពី៖ ការពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ជាមួយកងទ័ពជើងទឹកភូមិភាគ១ នៅខេត្តត្រាត ប្រទេសថៃ

លោកស្រី នាក់ សង អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមកិច្ចប្រជុំពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ជាមួយកងទ័ពជើងទឹកភូមិភាគ១ ស្រុកសាត់តាហីប ខេត្តឈុនបុរី ដែលដឹកនាំដោយលោកស្រី ឈី វ៉ា អភិបាលរង ខេត្តកោះកុង ព្រមទាំងប្រតិភូខេត្ត និងលោក ហួន សារឿន នាយកនៃសាលាបឋមសិក្សា ស្មាច់មានជ័យ។ ក្នុងកិច្ចប្រជុំនោះផងដែរ ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចការងារពាក់ព័ន្ឋមួយចំនួនមានដូចជា៖

១. ការរឹតចំណងមិត្តភាពកម្ពុជា-ថៃ រវាងក្រុងខេមរភូមិន្ទ នៃខេត្តកោះកុង ជាមួយស្រុកខ្លងយ៉ៃ របស់ប្រទេសថៃ។

២. ភាគីកម្ពុជាបានសំណូមពរដល់ភាគីថៃឱ្យបង្កើនចំណងមិត្តភាពតាមរយះការលេងកីឡាឱ្យបានច្រើន។ និងសម្រួលដំណើរដល់ប្រជាពលរដ្ឋទាំងអស់ ដើម្បីបង្កឱ្យមានភាពងាយស្រួលក្នុងការរកសុី និងឆ្លងកាត់ព្រំដែនមានសុវត្ថិភាព និងឆាប់រហ័ស។ និងជាចុងក្រោយភាគីថៃ បានប្រគល់សម្ភារសិក្សា កីឡា និងថ្នាំពេទ្យ មួយចំនួនដល់សាលាបឋមសិក្សា ស្មាច់មានជ័យដើម្បីប្រើប្រាស់តាមតម្រូវការជាក់ស្តែង។

អត្ថបទដោយ៖ ឡុច ភារុន

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    12/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញសំណេះសំណាល ជាមួយមន្ត្រីរាជការ មន្ត្រីកិច្ចសន្យា និងមន្ត្រីស្ម័គ្រចិត្ត ជាស្ត្រី ដែលបំពេញការងារ នៅសាលាខេត្ត ក្នុងឱកាសអបអសាទរ ទិវានារីអន្តរជាតិ ខួបលើកទី១១៥

  • ហេង គីមឆន/
    12/03/2026

    លោក​ស្រី​ អុី​ នារីនេត​ អភិបាល​រង​ នៃគណៈអភិបាលខេត្តកោះកុង​ បានអញ្ជេីញដឹកនាំកិច្ចប្រជុំដោះស្រាយបញ្ហាដីធ្លី ចំនួន ២ករណី​ នៅក្នុង​ភូមិ​សាស្ត្រ​ក្រុងខេមរភូមិន្ទ​ ខេត្តកោះកុង

  • ហេង គីមឆន/
    12/03/2026

    ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតី អបអរសាទរ ពិធីសំណេះសំណាល ខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ“សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ”

  • រដ្ឋបាលស្រុកបូទុមសាគរ/
    11/03/2026

    លោកស្រី គ្រី​ សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរលោកស្រី អ៉ិន សោភ័ណ្ឌសមាជិកក្រុមប្រឹក្សាស្រុកលោកស្រី អ៉ិន សុភី​ អភិបាលរងស្រុក​ និងលោកស្រី សាត សុវណ្ណរ៉េត ប្រធានការិយាល័យសង្គមកិច្ច​ និងសុខុមាលភាពសង្គម បានចូលរួមអបអរសាទរពិធីសំណេះសំណាលខួបលើកទី១១៥ទិវាអន្តរជាតិ ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ”សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី គ្រួសារ”

  • រដ្ឋបាលស្រុកគិរីសាគរ/
    11/03/2026

    រដ្ឋបាលឃុំព្រែកខ្សាច់ បាចុះផ្សព្វផ្សាយអនុក្រឹត្យលេខ០៣ ​ស្ដីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ និងបទបញ្ញត្តិទូទៅ ​ដល់អាជីវករ​ ម្ចាស់ផ្ទះជួល ម្ចាស់ផ្ទះសំណាក់ ម្ចាស់ភោជនីយដ្ឋាន ម្ចាស់សណ្ឋាគារ នៅភូមិព្រែកខ្សាច់

  • រដ្ឋបាលស្រុកស្រែអំបិល/
    11/03/2026

    លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុក លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល និងលោកស្រី អ៊ុន មករា អភិបាលរងស្រុក បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល ជាមួយមន្ត្រីរាជការជានារី ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦