រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំកោះស្ដេច បានចុះសម្របសម្រួលករណីប្រជាពលរដ្ឋមានបញ្ហាជំលោះផ្លូវចូលចំណតទូកសាធារណ:​ ស្ថិតនៅភូមិកោះស្ដេច​ ឃុំកោះស្ដេច​ ស្រុកគិរីសាគរ​ ខេត្តកោះកុង

រដ្ឋបាលឃុំកោះស្ដេច

​ លោក សាយ ហេង​ មេឃុំកោះស្ដេច​ បានដឹកនាំ​ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល​ លោកស្រីអនុភូមិកោះស្ដេច​ និងជំនួយការហិរញ្ញវត្ថុឃុំ ដេីម្បីចុះសម្របសម្រួលករណីប្រជាពលរដ្ឋមានបញ្ហាជំលោះផ្លូវចូលចំណតទូកសាធារណ:​ ស្ថិតនៅភូមិកោះស្ដេច​ ឃុំកោះស្ដេច​ ស្រុកគិរីសាគរ​ ខេត្តកោះកុង។ ជាលទ្ធផលប្រជាពលរដ្ឋទាំងអស់​ បានយល់ព្រមតាមការសម្របសម្រួលរបស់លោកមេឃុំ ដោយយល់ព្រមទុកផ្លូវចំណតទូកសាធារណ:នេះចំនួន​ ២ម៉ែត្រ​ ៥តឹក។

ថ្ថ្ងៃអង្គារ ៥ កើត ខែជេស្ឋ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤
June 11, 2024

អត្ថបទទាក់ទង