/ / / /

ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកោះកុងបានចុះសួរសុខទុក្ខអតីតយុទ្ធជននៅក្នុងស្រុកថ្មបាំង

សាលាស្រុកថ្មបាំង ៖ នៅព្រឹកថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកោះកុងដែលមានឯកឧត្តម ស្រេង ហុង អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង ជាតំណាងបានចុះសួរសុខទុក្ខបងពលរដ្ឋមកពីឃុំប្រឡាយ ជំនាប់ ថ្មដូនពៅ និងឃុំតាទៃលើដែលជាអតីតយុទ្ធជន និងបាននាំយកអំណោយចែកជូនដល់អតីតយុទ្ធជនចំនួន១៦ នាក់ដោយ ម្នាក់ៗទទួលបាន អង្ករ២៥ គីឡូក្រាម ទឹកសុទ្ធ ១យួរ ទឹកក្រូច១ កេស មី១ កេស ត្រីខ ១យួរ។ ឈ្លៀតក្នុងឱកាសនេះឯកឧត្តម បានពាំនាំនូវការផ្តាំផ្ញើរពីលោកជំនាវ មិថុនា ភូថង អភិបាលខេត្តកោះកុង និងប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សួរសុខទុក្ខបងប្អូន និងបានអោយបងប្អូនមានការថែសុខភាព អោយបានល្អ និងមានអនាម័យជាប្រចាំដើម្បីចូលរួមប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ និងសូមអោយបងប្អូនជឿជាក់ និងបន្តគាំទ្រលើការដឹកនាំរបស់ម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    21/09/2026

    លោក ឡុង ពុទ្ធី ប្រធានមន្ទីរ បានដឹកនាំ លោក លោកស្រីអនុប្រធានមន្ទីរ ព្រមទាំងមន្រ្តីរាជការនៃមន្ទីរមុខងារសាធារណៈខេត្ត ដើម្បីចូលលរួមក្នុង «កិច្ចប្រជុំតាមដានវឌ្ឍនភាពការងារក្រសួងមុខងារសាធារណៈប្រចាំខែកញ្ញា ឆ្នាំ២០២៦ របស់ក្រសួងមុខងារសាធារណៈ»

  • ហេង គីមឆន/
    21/09/2026

    លោកឧត្ដមសេនីយ៍​ទោ គង់​ មនោ​ ស្នងការនគរបាល​ខេត្ត​កោះកុង បានដឹកនាំកម្លាំងនគរបាល ស្នងការដ្ឋាននគរបាលខេត្ត គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    21/09/2026

    ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ គណ:អភិបាលក្រុង និងមន្រ្តី នៃរដ្ឋបាលក្រុង បានអញ្ជើញចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា រៀងរាល់ព្រឹកថ្ងៃចន្ទ ដើមសប្តាហ៍

  • ហេង គីមឆន/
    21/09/2026

    លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានដឹកនាំនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ចូលរួមគោរពទង់ជាតិ

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    20/09/2026

    លោក សុខ ភិរម្យ អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាស្រុកមណ្ឌលសីមា បានដឹកនាំសមាជិក សមាជិកា សហការជាមួយ លោកមេឃុំប៉ាក់ខ្លង នាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាចំនួន២០០,០០០រៀល ចុះសួសុខទុក្ខគ្រួសារក្រីក្រ មានឈ្មោះ សាវុន វ៉ន អាយុ៥០ឆ្នាំ មានកូនក្នុងបន្ទុកចំនួន១០នាក់ រស់នៅភូមិចាំយាម ឃុំប៉ាក់ខ្លង

  • មន្ទីរបរិស្ថាន/
    20/09/2026

    លោក ប្រាវ រុន នាយកឧទ្យានជាតិបទុមសាគរ បានដឹកនាំមន្ត្រីឧទ្យានុរក្ស បានសហការជាមួយអាជ្ញាធរឃុំអណ្តូងទឹក ប្រជាការពារ ស.ស.យ.ក និងសហគមន៍តំបន់ការពារធម្មជាតិអណ្តូងទឹក ដើម្បីសម្អាតអនាម័យបរិស្ថានតាមដងផ្លូវជាតិលេខ៤៨ និងវិថីសាយភូថង ព្រមទាំងបានផ្សព្វផ្សាយពីការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»។