លោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងធ្វើតេស្តរហ័សរកសារធាតុញៀនតាមទឹកមូត្រ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃរដ្ឋបាលក្រុងខេមរភូមិន្ទ។
គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ដែលមាន លេខាធិការដ្ឋាន ជាសេនាធិការ បានចុះរៀបចំ និងធ្វើតេស្តរហ័សរកសារធាតុញៀនតាមទឹកមូត្រ ដល់ថ្នាក់ ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃរដ្ឋបាលក្រុងខេមរភូមិន្ទ ចំនួន ៤៤នាក់ ស្រី ១៥នាក់ ទទួល បានលទ្ធផល “អវិជ្ជមាន” ទាំងអស់។
ចំពោះមន្ត្រីរាជការនៃរដ្ឋបាលខេត្ត ចំនួន ០២នាក់ ស្រី ០១នាក់ ដែលអវត្តមានក្នុងការធ្វើតេស្ត កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ ដោយមូលហេតុជាប់បំពេញបេសកកម្ម និងសុំច្បាប់ឈប់សម្រាកព្យាបាលជំងឺ គឺបានចូលរួមធ្វើតេស្តនៅរដ្ឋបាលក្រុងខេមរភូមិន្ទផងដែរ ដោយទទួលបានលទ្ធផល “អវិជ្ជមាន”។
ថ្ងៃចន្ទ ៤ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ June 10, 2024