រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សកម្មភាពប្រគល់-ទទួលស្ថានីយ៍លាងសម្អាតដៃ ជូនសាលាបឋមសិក្សាយុទ្ធភូថងព្រែកស្វាយ ដែលជាអំណោយសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង

សាខា កក្រក ខេត្តកោះកុង៖ ដោយមានការយកចិត្តទុកដាក់ពីសំណាក់លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុងបានចាត់ឱ្យ លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា សហកាជាមួយលោកគ្រូ អ្នកគ្រូនៃសាលាបឋមសិក្សាយុទ្ធភូថងព្រែកស្វាយ បានរៀបចំប្រគល់-ទទួល ស្ថានីយ៍លាងសម្អាតដៃចំនួន ១កន្លែង ជូនដល់សាលាបឋមសិក្សាយុទ្ធភូថងព្រែកស្វាយ(ស្ថានីយ៍លាងដៃទី៥ ) ។

ពិធីនេះបានប្រារព្ធធ្វើឡើងនៅសាលាបឋមសិក្សាយុទ្ធភូថងព្រែកស្វាយ ស្ថិតនៅភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ ដែលមានការចូលរួមពីសំណាកលោកនាយកសាខា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សរុបចំនួន ៤៧ នាក់ ស្រី ២៤នាក់។

ក្នុងឱកាសនេះលោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា បាននាំយកប្រសាសន៍ផ្តាំផ្ញើលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា និងសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្តីនឹករលឹក អាណិតស្រឡាញ់ ជ្រាលជ្រៅបំផុត។

លោកនាយកសាខាបានមានប្រសាសន៍បន្ថែមថា «ក្រោមការដឹកនាំរបស់លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ធ្វើឲ្យកាកបាទក្រហមកម្ពុជា ល្បីរន្ទឺទាំងក្នុងប្រទេស និងក្រៅប្រទេស ដែលធ្វើឲ្យសប្បុរសជនមានការជឿជាក់ និងចូលរួមឧបត្ថម្ភលើសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលបានជួយដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ពិតប្រាកដមែន»។ សម្រាប់ស្ថានីយ៍លាងដៃនេះ មានការឧបត្ថម្ភគាំទ្រពី សំណាក់សប្បុរសជន គ្រប់ជាន់ថ្នាក់ទាំងក្នុង និងក្រៅខេត្ត ផ្តល់ជូនតាមរយះសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ក្នុងការលើកកម្ពស់ការលាងសម្អាតដៃនៅតាមសាលាអោយមានប្រសិទ្ធភាពខ្ពស់ ក្នុងការកាត់បន្ថយជំងឺឆ្លងនានាចូលក្នុងសហគមន៍របស់យើងគ្រប់ៗគ្នា។

ជាមួយគ្នានោះផងដែរ លោកស្រីនាយកសាលាក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែបានគាំទ្រនូវសកម្មភាពមនុស្សធម៌ ការសាងស់ស្ថានីយ៍លាងដៃនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់សិស្សានុសិស្ស ដើម្បីឱ្យពួកគាត់ ប្រើប្រាស់ក្នុងការលាងដៃគ្រប់ពេលវេលា តាមត្រូវការ និងសូមបួងសួងវត្ថុស័ក្កិសិទ្ធក្នុងលោក ប្រទាននូវពុទ្ធពរទាំងបួនប្រការដល់សម្តេចប្រធានគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទទាក់ទង