រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៦១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងបណ្ឌិត លោក លោកស្រីអភិបាលរង នៃគណៈអភិបាលខេត្ត ព្រមទាំងលោក លោកស្រីប្រធានមន្ទីរ អង្គភាព និងអ្នកពាក់ព័ន្ធ

ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៦១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងបណ្ឌិត លោក លោកស្រីអភិបាលរង នៃគណៈអភិបាលខេត្ត ព្រមទាំងលោក លោកស្រីប្រធានមន្ទីរ អង្គភាព និងអ្នកពាក់ព័ន្ធ។
កិច្ចប្រជុំផ្តោតសំខាន់លើរបៀបវារៈ :
១/ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៦០ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង
២/ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ ប្រចាំខែឧសភា ឆ្នាំ២០២៤ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តកោះកុង និងទិសដៅការងារបន្ត
៣/ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ របស់ក្រុមប្រឹក្សាខេត្តកោះកុង អាណត្តិទី៣ ឆ្នាំ២០១៩-២០២៤
៤/របាយការណ៍ ស្តីពីលទ្ធផលការងារប្រចាំខែឧសភា ឆ្នាំ២០២៤ របស់គណៈកម្មាធិការ ក្រុមប្រឹក្សាខេត្តកោះកុង : -គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត -គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស -គណៈកម្មាធិការលទ្ធកម្ម
៥/របាយការណ៍ ស្តីពីលទ្ធផលការងារប្រចាំខែឧសភា ឆ្នាំ២០២៤ និងទិសដៅបន្តរបស់ ការិយាល័យប្រជាពលរដ្ឋខេត្តកោះកុង
៦/បញ្ហាផ្សេងៗ…
-ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៦១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង៕
ថ្ងៃព្រហស្បតិ៍ ១៥ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ June 6, 2024

អត្ថបទទាក់ទង