រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរបរិស្ថានខេត្តកោះកុង បានរៀបចំទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៤ ក្រោមប្រធានបទ «ការកែប្រែគុណភាពដី រហោស្ថានកម្ម និងភាពធន់នឹងគ្រោះរាំងស្ងួត» នៅផ្សារកូនកុក ឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្តកោះកុង

ថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នាំរេាង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ៧:៣០នាទីព្រឹក

មន្ទីរបរិស្ថានខេត្តកោះកុង បានសហការជាមួយអង្គការ Actionaid រៀបចំទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៤ ក្រោមប្រធានបទ «ការកែប្រែគុណភាពដី រហោស្ថានកម្ម និងភាពធន់នឹងគ្រោះរាំងស្ងួត» នៅផ្សារកូនកុក ឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្តកោះកុង និងដាំកូនឈើ នៅសាលារៀនអនុវិទ្យាល័យព្រែកស្មាច់ ដែលដឹកនាំដោយលោក ម៉េង តិច អនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុង និងក្រោមអធិបតីភាពលោក សាយ ង៉ែត អភិបាលរងនៃគណៈអភិបាលស្រុកគិរីសាគរ ។

ដោយមានការអញ្ជើញចូលរួមពី

-តំណាងមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត

-តំណាងអង្គការដៃគូទាំង៣

-កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ

-ប្រជាពលរដ្ឋក្នុងសហគមន៍

-និងក្មួយៗសិស្សានុសិស្សសរុបប្រមាណ ៤៥០ នាក់ ។

ឆ្លៀតក្នុងឱកាសនេះផងដែរក្រុមការងារក៏បានផ្សព្វផ្សាយយុទ្ធនាការស្ដីពី

-ការកាត់បន្ថយការប្រើប្រាស់ចង់ប្លាស្ទិក

-កម្ពុជាស្អាត ខ្មែរធ្វើបាន

អត្ថបទទាក់ទង