/ / /

លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការ ក្រសួងបរិស្ថាន ក្នុងពិធីផ្សព្វផ្សាយ ស្តីពី”ការការពារ បង្ការទប់ស្កាត់ លុបបំបាត់ជំងឺគ្រុនចាញ់”ដល់ប្រជាសហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់១២ជាន់

លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការ ក្រសួងបរិស្ថាន ក្នុងពិធីផ្សព្វផ្សាយ ស្តីពី”ការការពារ បង្ការទប់ស្កាត់ លុបបំបាត់ជំងឺគ្រុនចាញ់”ដល់ប្រជាសហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់១២ជាន់។

លោកស្រីអភិបាលរងខេត្ត បានមានប្រសាសន៍ថា ថ្ងៃនេះក្នុងនាមលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងក្នុងនាម ខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីសោមនស្សរីករាយជាអនេក ដោយបានចូលរួមជាគណៈអធិបតី ក្នុងពិធីផ្សព្វផ្សាយ ស្តីពី”ការការពារ បង្ការ ទប់ស្កាត់ និងលុបបំបាត់ជំងឺគ្រុនចាញ់”ដល់ប្រជាសហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់១២ជាន់នាឱកាសនេះ។
នាងខ្ញុំសូមសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះវត្តមានរបស់ លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ និងសូមស្វាគមន៍ដោយក្តីរីករាយ ចំពោះវត្តមាន លោកវេជ្ជបណ្ឌិត មាស ថា ព្រមទាំងសហការី និងលោក លោកស្រីទាំងអស់ដែលបានអញ្ជើញមកចូលរួមក្នុងពិធីដ៏មានសារសំខាន់នេះ។
ជាមួយនឹងការស្វាគមន៍ដ៏កក់ក្តៅ នាងខ្ញុំជឿជាក់ថា វត្តមាន លោកជំទាវ លោក លោកស្រីនាឱកាសនេះ ពិតជាបានបង្ហាញឱ្យឃើញកាន់តែច្បាស់អំពីការយកចិត្តទុកដាក់របស់យើងទាំងអស់គ្នា ក្នុងការចូលរួមការការពារ បង្ការទប់ស្កាត់ និងលុបបំបាត់ជំងឺគ្រុនចាញ់ និងការថែទាំសុខមាលភាពរបស់ប្រជាពលរដ្ឋយើង។ នាងខ្ញុំយល់ឃើញថា ការរៀបចំពិធីផ្សព្វផ្សាយនាថ្ងៃនេះ ពិតជាអាចបង្កើនចំណេះដឹង និងការផ្សព្វផ្សាយ ព្រមទាំងជាការចែករំលែកបទពិសោធន៍ ដែលជាសកម្មភាពមួយដ៏សំខាន់ ក្នុងការចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នៃរដ្ឋសភា ក្នុងគោលដៅលុបបំបាត់ ជំងឺគ្រុនចាញ់ទាំងស្រុងចេញពីកម្ពុជានៅឆ្នាំ២០២៥ ស្របតាមផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ឆ្នាំ ២០១១-២០២៥ របស់ក្រសួងសុខាភិបាល។
តាមរយៈពិធីផ្សព្វផ្សាយ ស្តីពី”ការការពារ បង្ការទប់ស្កាត់ និងលុបបំបាត់ជំងឺគ្រុនចាញ់” ដែលកំពុងរៀបចំនាពេលនេះ ពិតជាអាចបង្កើនចំណេះដឹង និងអាចផ្សព្វផ្សាយបន្ត សម្រាប់ប្រជាសហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់១២ជាន់ ក៏ដូចជាសមាជិកគ្រួសារ ដែលធ្វើការនៅតាមសហគមន៍ ឱ្យទទួលបានចំណេះដឹង និងព័ត៌មានថ្មីៗថែមទៀត ពីមន្ត្រីជំនាញមកពីមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺ គ្រុនចាញ់ ក្រសួងសុខាភិបាល ក៏ដូចជាការចូលរួមផ្តល់បទពិសោធន៍ ចំណេះដឹងពីអង្គពិធីទាំងមូលផងដែរ។
នាងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ក្រសួងបរិស្ថាន ដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី អ៊ាង សុផល្លែត ដែលមានអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ជាសេនាធិការ កិច្ចសហការល្អ ពីមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់នៃក្រសួងសុខាភិបាល និងមានការចូលរួមពី មន្ទីរ អង្គភាព អាជ្ញាធរដែន ដីគ្រប់លំដាប់ថ្នាក់ សហគមន៍មូលដ្ឋាន ព្រមទាំងអ្នកពាក់ព័ន្ធ នឹងប្តេជ្ញាចិត្តចូលរួមយ៉ាងសកម្ម ក្នុងវិធានការ ការការពារ បង្ការទប់ស្កាត់ និងលុបបំបាត់ជំងឺគ្រុនចាញ់ ក្នុងភូមិសាស្ត្រខេត្តកោះកុង ក៏ដូចជានៅទូទាំងប្រទេស ដើម្បីសម្រេចបានតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលដៅចូលរួមលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុងចេញពីកម្ពុជានៅឆ្នាំ២០២៥ ស្របតាមផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ឆ្នាំ២០១១-២០២៥ របស់ក្រសួងសុខាភិបាល៕
ថ្ងៃពុធ ១៤ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ June 5, 2024

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    13/02/2026

    រដ្ឋបាលឃុំកោះស្ដេច បានដឹកនាំក្រុមការងារធ្វេីចម្រឹងសំណាញ់ដែកដាក់ជំនួសវិញ​ ដេីម្បីមានភាពងាយស្រួលសម្អាតនៅពេលកកស្ទះ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន​ និងភ្ញៀវទេសចរណ៍ងាយស្រួលធ្វេីដំណេីរ

  • រដ្ឋបាលស្រុកគិរីសាគរ/
    13/02/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះផ្សព្វផ្សាយសេចក្តីណែនាំ លេខ០០៤/២៦ ស ណ ន ចុះនៅថ្ងៃពុធ ៩រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆាំ្ន២០២៦ របស់រដ្ឋបាលខេត្តកោះកុង ស្ដីពីវិធានការថែរក្សា សន្តិសុខ សណ្ដាប់ធ្នាប់ និងទប់ស្កាត់ និងប្រុងប្រយ័ត្នគ្រោះអគ្គីភ័យដាយថាហេតុ នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន វៀតណាម

  • រដ្ឋបាលស្រុកគិរីសាគរ/
    13/02/2026

    រដ្ឋបាលឃុំភ្ញីមាស ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ ចាស់ជរា ជនពិការភាព ដែលមានជីវភាពខ្វះខាត និងមានជំងឺប្រចាំកាយ ចំនួន១៤គ្រួសារ

  • មន្ទីរកិច្ចការនារី/
    11/02/2026

    លោកស្រី យិន សាវ៉ាត អនុប្រធានមន្ទីរ បានចូលរួមពិធីសម្ពោធ ប្រគល់ ទទួលដាក់ឱ្យប្រើប្រាស់អគារបណ្ណាល័យចំនួន ១ខ្នង ជាអំណោយរបស់ក្រុមហ៊ុនឆាយណាហ៊រទានឡូវើស្ទឹងឫស្សីជ្រុំ ហាយដ្រូ-អេឡិចទ្រិកប្រជេក (ខេមបូឌា) ខមភេនី លីមីធីត ក្រោមអធិបតីភាព លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង នៅសាលាបឋមសិក្សាទីរួមខេត្ត។

  • រដ្ឋបាលស្រុកថ្មបាំង/
    10/02/2026

    លោក ម៉ែន វិបុល ជំទប់ទី២ឃុំជីផាតបានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយគោលនយោបាយជាតិ ស្ដីពីការអភិវឌ្ឍនជនបទ ឆ្នាំ២០២៥-២០៣៥ នៅសាលប្រជុំសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង។

  • មន្ទីរផែនការ/
    11/02/2026

    លោក ជា ស៊ីវត្រា ប្រធានមន្ទីរផែនការខេត្តកោះកុង បានអញ្ជើញចូលរួមក្នុងពិធី ប្រគល់ និងទទួលកម្មវិធីគ្រប់គ្រងប្រព័ន្ធទិន្នន័យមូលដ្ឋាន ឃុំ សង្កាត់ រវាងអគ្គនាយកដ្ឋានផែនការ នៃក្រសួងផែនការ និងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ