លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង អមដំណើរដោយលោកស្នងការរង បានឆ្លៀតពេលវេលាដ៏មានតម្លៃ អញ្ជើញទៅសួរសុខទុក្ខ លោកឧត្តមសេនីយ៍ត្រី ស សារ៉ាត ស្នងការរងផែនការងារសេនាធិការ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង។
ក្នុងឱកាសនេះដែរ លោកឧត្ដមសេនីយ៍ទោស្នងការ ឧបត្ថម្ភថវិកាមួយចំនួន ដេីម្បីជួយសម្រួលដល់ការព្យាបាលផងដែរ។
ថ្ងៃអង្គារ ១៣ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ June 4, 2024


