លោកឧត្តមសេនីយ៍ត្រី មាស អេលីន ស្នងការរង ផែនការងារអន្តោប្រវេសន៍ តំណាងលោកឧត្ដមសេនីយ៍ទោស្នងការ បានដឹកនាំកងកម្លាំងនគរបាលស្នងការដ្ឋានគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងនោះដែរ លោកឧត្តមសេនីយ៍ត្រីស្នងការរង បានលេីកឡេីងនូវចំណុចសំខាន់មួយចំនួន សម្រាប់អនុវត្តមាន៖
-លេីកសសេីរដល់កងកម្លាំង ដែលយកចិត្តទុកដាក់បំពេញភារកិច្ចការងារបានយ៉ាងល្អនៅសប្តាហ៍មុន
-ការពង្រឹងវេនប្រចាំបញ្ជាប្រចាំថ្ងៃ
-ពង្រឹងអនុវត្តវិន័យ ៨៧៣ ប្រក.របស់កងកម្លាំងនគរបាលជាតិ
-ផ្សព្វផ្សាយសេចក្ដីណែនាំលេខ ០០៧ សណន របស់ក្រសួងមហាផ្ទៃ ស្តីពីការស្លៀកពាក់ឯកសណ្ឋាន និងការប្រេីស្លាកសញ្ញានគរបាលជាតិ
-ផ្សព្វផ្សាយសេចក្ដីប្រកាសព័ត៌មានរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ ស្តីពី ការបង្ការ ទប់ស្កាត់ និងបង្ក្រាបក្មេងទំនើង ។
-ណែរនាំដល់កងកម្លាំង ចូលរួមគោរពច្បាប់ចរាចរណ៍ និងជៀសឆ្ងាយពីគ្រឿងញៀនទាំងអស់គ្នា និងចេះរួបរួមសាមគ្គីគ្នាក្នុងអង្គភាព
-រំលឹកអំពីការការពាររក្សាសន្តិសុខ សុវត្ថិភាព ទូទាំងខេត្តអោយបានល្អប្រសើរ
-ការធ្វើអនាម័យ ទាំងក្នុង និងក្រៅបរិវេណ ស្នងការដ្ឋាននគរបាលខេត្ត។
ថ្ងៃចន្ទ ១២ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ June 3, 2024