រដ្ឋបាលឃុំកោះស្ដេច
លោក សាយ ហេង មេឃុំកោះស្ដេច បានចាត់តាំង លោកស្រី ភុតសា សិរិ ជំទប់ទី២ ដឹកនាំ លោកស្រីអនុភូមិកោះស្ដេច កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល និងប្រជាការពារភូមិកោះស្ដេច ដេីម្បីចុះដោះស្រាយបញ្ហាទំនាស់ព្រំដីរវាងប្រជាពលរដ្ឋឈ្មោះ ដាំ សុីថា អាយុ ៥៧ឆ្នាំ និងឈ្មោះ មុំ សារឿន អាយុ ៤៥ឆ្នាំ ស្ថិតនៅភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង ជាលទ្ធផលភាគីទំនាស់ទាំងសងខាង បានយល់ព្រមតាមការសម្របសម្រួលរបស់អាជ្ញាធរ។


ថ្ងៃព្រហស្បតិ៍ ៨ រោច ខែពិសាខ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤
ថ្ងៃនេះ ជាថ្ងៃសីល
May 30, 2024