/ / /

ពិធីប្រកាសមុខតំណែង ផ្ទេរភារកិច្ច និងបំពាក់ឋានន្តរសក្តិ ជូនយោធិន នៃកងរាជអាវុធហត្ថខេត្តកោះកុង ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង

នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង បានរៀបចំពិធីប្រកាសមុខតំណែង ផ្ទេរភារកិច្ច និងបំពាក់ឋានន្តរសក្តិ ជូនយោធិន នៃកងរាជអាវុធហត្ថខេត្តកោះកុង ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការ ក្នុងនោះបំពាក់ឋានន្តរសក្តិចំនួន ២៩រូប (ថ្នាក់អនុសេនីយ៍ឯក ចំនួន២០រូប ថ្នាក់អនុសេនីយ៍ទោ ០៧រូប ថ្នាក់អនុសេនីយ៍ត្រី ចំនួន០១រូប ថ្នាក់នាយឯកចំនួន០១រូប) ផ្ទេរភារកិច្ចចំនួន២២នាក់ និងតែងតាំងផ្លាស់ប្ដូរមុខតំណែង (កងអនុសេនាធំចល័ត)ចំនួន៣៨នាក់។
សមាសភាពចូលរួមមាន÷ មេបញ្ជាការរង នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរទាំង៧  នាយ-នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង ស្រុក ប្រធានស្នាក់ការ និងនាយ-នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធ សរុបចំនួន ១១៥នាក់(នារី០៨នាក់)។
ក្នុងឱកាសនេះផងដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានមានមតិលើកសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំយកចិត្តទុកដាក់បំពេញភារកិច្ចរបស់ មេបញ្ជាការគ្រប់លំដាប់ថ្នាក់ គ្រប់ជំនាញដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត ស្មារតី ចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ បានយ៉ាងល្អក្នុងកិច្ចប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពក្នុងការងារ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់របៀបរៀបរយសង្គម និងបង្ក្រាបបទល្មើសបានជាបន្តបន្ទាប់។
ក្នុងនោះលោកមេបញ្ជាការ ក៏បានណែនាំឲ្យនាយទាហាន នាយទាហានរង ដែលត្រូវបានប្រកាសតែងតាំងផ្លាស់ប្ដូរភារកិច្ច និងត្រូវបានបំពាក់ឋានន្តរសក្កិ នាឱកាសពេលនេះ ត្រូវខិតខំយកចិត្តទុកដាក់បំពេញភារកិច្ចឲ្យបានល្អជូនអង្គភាព និងចូលរួមអនុវត្តនូវទិសស្លោករបស់ លោកនាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស (ចំពោះប្រទេសត្រូវតែការពារ ចំពោះប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប និងជួយគិត ជួយធ្វើ រួមគ្នាទទួលខុសត្រូវ) និងអនុសាសន៍ថ្មីចំនួន៣ចំណុចទៀតនោះគឺ(កសាង ហ្វឹកហ្វឺន ប្រតិបត្តិការ)។

ជាចុងបញ្ចប់លោកមេបញ្ជាការ សុំឲ្យនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកោះកុងយើងទាំងអស់គ្នាត្រូវមានសាមគ្គីភាពផ្ទៃក្នុង និងអនុវត្តតាមតួនាទី ភារកិច្ចរបស់ខ្លួនឲ្យមានប្រសិទ្ធភាពខ្ពស់ ឲ្យសមទៅនឹងការលើកទឹកចិត្ត ដែលថ្នាក់លើបានផ្ដល់ជូននាពេលនេះ៕
ថ្ងៃអង្គារ ៦ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ May 28, 2024

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកថ្មបាំង/
    07/02/2026

    លោក វ៉ាន់ ជន មេភូមិគគីរជ្រុំ និង លោកស្រី មេភូមិត្រពាំងឈើត្រាវ បានចុះដាក់បង្គោលសូឡាតាមដងផ្លូវដែលខាងគម្រោងរេដបូកបានឧបត្ថម្ភចំនួន ២០ បង្គោល ដើម្បីដាក់តាមដងផ្លូវក្នុងឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង។

  • រដ្ឋបាលស្រុកគិរីសាគរ/
    06/02/2026

    រដ្ឋបាលឃុំកោះស្ដេច សូមថ្លែងអំណរអរគុណដល់លោក សយ សុវណ្ណ ស្មៀនឃុំតានូន និងភរិយា ដែលបានឧបត្ថម្ភថវិកាចំនួន ២៥ដុល្លា សម្រាប់ឧបត្ថម្ភជូនលោក សាយ ហេង មេឃុំកោះស្ដេច ដែលកំពុងសម្រាកព្យាបាលនៅគេហដ្ឋានភ្នំពេញ

  • រដ្ឋបាលស្រុកគិរីសាគរ/
    06/02/2026

    រដ្ឋបាលឃុំកោះស្ដេច សូមថ្លែងអំណរអរគុណដល់ក្រុមប្រឹក្សាឃុំភ្ញីមាស មន្ត្រីភូមិ និងនាយប៉ុស្តិ៍រដ្ឋបាលភ្ញីមាស ដែលបានកៀគរថវិកាសរុបចំនួន ៨១០,០០០រៀល សម្រាប់ឧបត្ថម្ភជូនលោក សាយ ហេង មេឃុំកោះស្ដេច ដែលកំពុងសម្រាកព្យាបាលនៅគេហដ្ឋានភ្នំពេញ តាមរយៈលោកស្រី សុខ វណ្ណដេត ប្រធានក្រុមប្រឹក្សាស្រុក

  • រដ្ឋបាលស្រុកគិរីសាគរ/
    06/02/2026

    រដ្ឋបាលឃុំកោះស្ដេច បានចូលរួមកិច្ចប្រជុំបង្កេីតគណ:កម្មាធិការ សាងសង់សាលារៀនបឋមហ៊ុនសែនកោះស្ដេច​ ជាមួយក្រុមការងារក្រសួងអប់រំ​ យុវជន​ និងកីឡា

  • រដ្ឋបាលស្រុកគិរីសាគរ/
    06/02/2026

    រដ្ឋបាលឃុំកោះស្ដេច សូមថ្លែងអំណរអរគុណដល់លោកគ្រូ អ្នកគ្រូសាលាបឋមសិក្សាហ៊ុនសែនកោះស្ដេច ដែលបានកៀគរថវិកាសរុបចំនួន៥៤០,០០០រៀល សម្រាប់ឧបត្ថម្ភជូនលោក សាយ ហេង មេឃុំកោះស្ដេច ដែលកំពុងសម្រាកព្យាបាលនៅគេហដ្ឋានភ្នំពេញ

  • រដ្ឋបាលស្រុកគិរីសាគរ/
    06/02/2026

    រដ្ឋបាលឃុំកោះស្ដេច​ សូមថ្លែងអំណរអរគុណដល់លោកជំទាវ​ ឈី​ វ៉ា​ អភិបាលខេត្តកោះកុង​ ដែលបានចំណាយពេលដ៏មានតម្លៃ​ ចុះមកសួរសុខទុក​ លោក​ សាយ​ ហេង​ មេឃុំកោះស្ដេច​ ដែលកំពុងសម្រាកព្យាបាលនៅគេហដ្ឋានភ្នំពេញ​