រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ជា ប៊ុនធឿន អភិបាលរងស្រុកគិរីសាគរ តំណាង លោក ចេង មុនីរិទ្ធ អភិបាលស្រុក បានដឹកនាំសមាជិកគណៈកម្មការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអង្គភាពផ្ដល់សេវាសាធារណៈក្នុងវិស័យអប់រំ នៅវិទ្យាល័យកោះស្ដេច

លោក ជា ប៊ុនធឿន អភិបាលរងស្រុកគិរីសាគរ តំណាង លោក ចេង មុនីរិទ្ធ អភិបាលស្រុក បានដឹកនាំសមាជិកគណៈកម្មការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអង្គភាពផ្ដល់សេវាសាធារណៈក្នុងវិស័យអប់រំ នៅវិទ្យាល័យកោះស្ដេច ដោយមានការអញ្ជើញចូលរួមពីសមាជិកគណៈកម្មការថ្នាក់ស្រុក ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មការវិទ្យាល័យកោះស្ដេច លោកនាយក នាយករង លោកគ្រូ អ្នកគ្រូ និងអ្នកពាក់ពន្ធ័នៅសាលារៀនវិទ្យាល័យកោះស្ដេច ។
លោកអភិបាលរងស្រុក បានមានប្រសាសន៍ថាកន្លងមកវិទ្យាល័យកោះស្ដេចបានប្រកួតប្រជែងការផ្ដល់សេវាសាធារណៈគម្រូបានចំណាត់ថ្នាក់លេខ៦ទូទាំងប្រទេស ហើយឆ្នាំនេះវិទ្យាល័យកោះស្ដេចយើងក៏ជាបេក្ខភាពការប្រកួតប្រជែងក្នុងការផ្ដល់សេវាសារធាណៈអប់រំគម្រូដូចនេះក្នុងនាមយើងទាំងអស់គ្នាត្រូវរួមគ្នា សហការគ្នា និងបំពេញនៅចំណុចខ្វះខាតមួយចំនួន ។លោកអភិបាលរងក៏បានថ្លែងអំណរគុណដល់គណៈកម្មការសាលារៀន លោកនាយក នាយករង លោកគ្រូ អ្នកគ្រូ ដែលកន្លងមកបានបំពេញតួនាទី ព្រមទាំងលះបង់នៅថវិកា នឹងពេលវេលាដ៏មានតម្លៃដើម្បីអភិវឌ្ឍន៍សាលារផនមួយនេះប្រកបដោយគុណភាពខ្ពស់គួរជាទីមោទនៈ ដូចនេះយើងទាំងអស់ត្រូវខិតខំទាំងអស់គ្នាបន្ដទៀត ដើម្បីសហគមន៍យើង និងជំនាន់ក្រោយសម្រាប់សង្គមជាតិ និងប្រទេសជាតិ ។

ថ្ងៃចន្ទ ៥ រោច ខែពិសាខ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤
May 27, 2024

អត្ថបទទាក់ទង