ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយលិខិតលេខ ០៦៩សសរ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្តីពីការកែសម្រួលសមាសភាពក្រុមបេសកកម្មស្រាវជ្រាវ ស៊េីបអង្កេត ទប់ស្កាត់ បង្ក្រាបបទល្មើសធនធានធម្មជាតិ និងទប់ស្កាត់ទន្ទ្រានដីរដ្ឋ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្ត ។
សមាសភាពចូលរួម ៖
-លោកស្នងការរង ផែនការងារជំនាញពាក់ព័ន្ធ
-លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨២៧ ។
ឆ្លៀតក្នុងឱកាសនេះដែរ លោកឧត្ដមសេនីយ៍ទោស្នងការ បានធ្វើការរំលឹកដល់ផែនជំនាញពាក់ព័ន្ធ ឲ្យយកចិត្តទុកដាក់ ក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបក្មេងទំនើង ឲ្យបានជាដាច់ខាត ដេីម្បីរួមចំណែកជំរុញចលនាអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព“ ឲ្យទទួលបានជោគជ័យ។
👉នៅសាលប្រជុំតូច ស្នងការដ្ឋាននគរបាលខេត្តកោះកុង
ថ្ងៃចន្ទ ៥ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ May 27, 2024