លោកវរសេនីយ៍ទោ ស៊ឹម ពិសី ប្រធានមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ តំណាងលោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានដឹកនាំនាយទាហាន នាយទាហានរងចំនួន ១១ នាក់ ចូលរួមពិធីគោរពវិញ្ញាណក្ខន្ធដល់សពនាយទាហាន នៃតំបន់ប្រតិបត្តិការសឹករងកោះកុង ដែលបានទទួលមរណភាពដោយរោគាពាធ និងតម្កល់ធ្វើបុណ្យនៅវត្តជោត្តញ្ញាណ ស្ថិតនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។
ក្នុងនោះដែរក៏បាននាំយកនូវថវិកាចំនួន ១០០.០០០រៀល ជូនគ្រួសារសពដើម្បីចូលរួមរំលែកទុក្ខក្នុងកម្មវិធីនេះផងដែរ៕
ថ្ងៃព្រហស្បតិ៍ ១ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ May 23, 2024








