រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

បណ្ឌិត អ៊ុក ភ័ក្រ្តា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍លោកស្រីបណ្ឌិតសាស្ត្រាចារ្យ Aggarwal Aradhna ប្រធានក្រុមសិក្សាស្រាវជ្រាវកម្មវិធីមហាអនុតំបន់ទន្លេមេគង្គ នៃធនាគារអភិវឌ្ឍន៍អាស៊ី ADB និងមន្រ្តីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីជួបប្រជុំពិភាក្សាលើ “ការសិក្សាដើម្បីពង្រឹងប្រសិទ្ធភាពនៃតំបន់សេដ្ឋកិច្ចពិសេស (SEZs) ដោយផ្តោតលើតំបន់សេដ្ឋកិច្ចតាមច្រកព្រំដែន (BEZs) ក្នុងប្រទេសនៃអនុតំបន់ទន្លេមេគង្គ (GMS)”

បណ្ឌិត អ៊ុក ភ័ក្រ្តា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍លោកស្រីបណ្ឌិតសាស្ត្រាចារ្យ Aggarwal Aradhna ប្រធានក្រុមសិក្សាស្រាវជ្រាវកម្មវិធីមហាអនុតំបន់ទន្លេមេគង្គ នៃធនាគារអភិវឌ្ឍន៍អាស៊ី ADB និងមន្រ្តីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីជួបប្រជុំពិភាក្សាលើ “ការសិក្សាដើម្បីពង្រឹងប្រសិទ្ធភាពនៃតំបន់សេដ្ឋកិច្ចពិសេស (SEZs) ដោយផ្តោតលើតំបន់សេដ្ឋកិច្ចតាមច្រកព្រំដែន (BEZs) ក្នុងប្រទេសនៃអនុតំបន់ទន្លេមេគង្គ (GMS)”។
គោលបំណងនៃការសិក្សានេះគឺ ដើម្បីវាយតម្លៃឡើងវិញនូវ តំបន់សេដ្ឋកិច្ចតាមច្រកព្រំដែន (BEZs) និងតំបន់សេដ្ឋកិច្ចតាមច្រកព្រំដែន (BEZs) និងអភិវឌ្ឍគោលនយោបាយ អនុសាសន៍ ដើម្បីតម្រង់ទិសយុទ្ធសាស្រ្តពាក់ព័ន្ធនៅក្នុងតំបន់ ដោយផ្តោតជាពិសេសលើព្រំដែនកម្ពុជា-ថៃ។
លទ្ធផលនៃការសិក្សានឹងត្រូវរៀបចំដាក់បង្ហាញជូនដល់រដ្ឋភាគី នៃកម្មវិធីមហាអនុតំបន់ទន្លេមេគង្គឆ្នាំ២០៣០ នៅក្នុងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ នៅប្រទេសចិន ក្នុងខែឧសភា ឬមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ។
ថ្ងៃសុក្រ ២ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ May 24, 2024

អត្ថបទទាក់ទង