រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា ដឹកនាំក្រុមប្រតិបត្តិសាខា នាំយកថវិកា មនុស្សធម៌​ ចូលរួមរំលែកទុក្ខគ្រួសារសពយោធិន០១គ្រួសារ ឈ្មោះ ទឹម លួត ទទួលមរណៈភាពដោយរោគាពាធ បច្ចុប្បន្នសពកំពុងតំកល់ធ្វើបុណ្យ នៅវត្តជោត្តញ្ញាណ ស្ថិតនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

សាខា កកក្រក ខេត្តកោះកុង ៖

នៅព្រឹកថ្ងៃព្រហស្បត្តិ ទី២៣ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា បានចាត់ឱ្យ លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា ដឹកនាំក្រុមប្រតិបត្តិសាខា នាំយកថវិកា មនុស្សធម៌​ ចូលរួមរំលែកទុក្ខគ្រួសារសពយោធិន០១គ្រួសារ ឈ្មោះ ទឹម លួត ទទួលមរណៈភាពដោយរោគាពាធ បច្ចុប្បន្នសពកំពុងតំកល់ធ្វើបុណ្យ នៅវត្តជោត្តញ្ញាណ ស្ថិតនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

នាឱកាសនោះ លោកនាយកសាខា បាននាំនូវ​ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងរំលែកទុក្ខដ៏ក្រៀមក្រំនេះពីសំណាក លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា​ ខេត្តកោះកុង ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា​ ពិសេស​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះក្រុមគ្រួសារសព ដែលបាន បាត់បង មនុស្សជាទីស្រឡាញ់របស់ភរិយា និងកូនចៅ ទាំងអស់គ្នា និងសូមអោយអ្នកទាំងអស់កុំអស់សង្ឃឹមបន្តប្រកបរបរជីវិតចិញ្ចឹមប្រចាំថ្ងៃអោយបានកាន់តែប្រសើរតទៅថ្ងៃមុខ ។
ជាចុងក្រោយក្រុមការងារក៏បាន បួងសួងសូមអោយវិញ្ញាណក្ខ័ន្ធលោក បានទៅកាន់សុគតិភពតរៀងទៅ។
ថវិកាដែលសាខាចូលរួមរំលែកទុក្ខចំនួន២០ម៉ឺនរៀលផងដែរ ។

អត្ថបទទាក់ទង