លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងលោកស្រី បានអញ្ជើញជាអធិបតី ក្នុងពិធីបុណ្យពិសាខបូជា ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤ នៅវត្តទេពនិមិត្ត ហៅវត្តថ្មី ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។
ដើម្បីរម្លឹកដល់អភិលក្ខិតសម័យ ថ្ងៃទាំងបីគឺ ១-ព្រះសម្មាសម្ពុទ្ធបរមគ្រូទ្រង់ប្រសូតចាកឧទរព្រះមាតា ២-ទ្រង់បានត្រាស់ដឹងនូវអនុត្តរសម្មា សម្ពោធិញ្ញាណ និង៣-ទ្រង់រំលត់ខន្ធចូលកាន់ព្រះបរិនិព្វាន ជាថ្ងៃដ៏វិសេសវិសាលរបស់ព្រះបរមគ្រូជា ម្ចាស់នៃយើង។
ថ្ងៃពុធ ១៥ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ May 22, 2024