រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញទទួលស្វាគមន៍ឯកឧត្តមបណ្ឌិត​ សួង​ ណយ​ អនុប្រធាន​គណៈកម្មាធិការជាតិ​ជំរុញ​ចលនា​ភូមិ​មួយ​ផលិត​ផល​មួយ​ ក្នុងកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំវេទិកាផ្គូផ្គង រវាងអ្នកលក់ និងអ្នកទិញ ក្រោមគម្រោងអភិវឌ្ឍអាជីវកម្ម និងការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុង ស្រុក និងM/SMEs និងនាំចេញនៅនឹងកន្លែង នៅខេត្តកោះកុង

លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញទទួលស្វាគមន៍ឯកឧត្តមបណ្ឌិត​ សួង​ ណយ​ អនុប្រធាន​គណៈកម្មាធិការជាតិ​ជំរុញ​ចលនា​ភូមិ​មួយ​ផលិត​ផល​មួយ​ ក្នុងកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំវេទិកាផ្គូផ្គង រវាងអ្នកលក់ និងអ្នកទិញ ក្រោមគម្រោងអភិវឌ្ឍអាជីវកម្ម និងការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុង ស្រុក និងM/SMEs និងនាំចេញនៅនឹងកន្លែង នៅខេត្តកោះកុង ។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង​ ដើម្បី ត្រៀមរៀបចំវេទិកាផ្គូផ្គងរវាងអ្នកលក់​ និងអ្នកទិញ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៨​ ខែមិថុនា​ ឆ្នាំ២០២៤​ នៅខេត្តកោះកុង​ ដែលមានរយៈពេល៣ថ្ងៃ​ ដេីម្បីលេីកកម្ពស់សក្តានុពលនុពលផលិតផលក្នុងស្រុក​ ការស្វែងរកទីផ្សារជូនអ្នកផលិត​ ការជំរុញចលនាភូមិ១ផលិតផល​១​ ជាពិសេស​ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្ដេចព្រះមហាក្សត្រី​ នរោត្តម​ មុនីនាថ​ សីហនុ​ ព្រះវររាជមាតាជាតិខ្មែរ។
ថ្ងៃអង្គារ ១៤ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ May 21, 2024

អត្ថបទទាក់ទង