លោកស្រី ស៊ិន ចរិយា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ និងលោក ប្រាក់ គឿន ប្រធានការិយាល័យអប់រំ យុវជន និងកីឡាក្រុង អញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវា សាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ។ កិច្ចប្រជុំប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តកោះកុង ក្រោមអធិបតីភាពលោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ។
វេលាម៉ោង ២៖០០ នាទីរសៀល ថ្ងៃចន្ទ ១៣ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤។
May ,20, 2024
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#




