រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អ៊ិន ញឿន នាយករងរដ្ឋបាលសាលាស្រុកមណ្ឌលសីមា បានចូលរួមកម្មវិធីបើកទស្សនាជាសាធារណៈ (ស្ថានីយ៍ថាមពលវារីអគ្គិសនីស្ទឹងឬស្សីជ្រុំ) របស់ក្រុមហ៊ុន ឆាយណាហ៊យទាន ដើម្បីអបអរសាទរ និងជាសាក្សីអំពីផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការមិត្តភាពកម្ពុជា-ចិន

លោក អ៊ិន ញឿន នាយករងរដ្ឋបាលសាលាស្រុក បានអមដំណើរលោក ឈេង សុវណ្ណដា អភិបាលរង នៃគណ:អភិបាល ខេត្តកោះកុង ដើម្បីចូលរួមកម្មវិធីបើកទស្សនាជាសាធារណៈ (ស្ថានីយ៍ថាមពលវារីអគ្គិសនីស្ទឹងឬស្សីជ្រុំ) របស់ក្រុមហ៊ុន ឆាយណាហ៊យទាន ដើម្បីអបអរសាទរ និងជាសាក្សីអំពីផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការមិត្តភាពកម្ពុជា-ចិន គម្រប់ខួបលើកទី៦៦ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន និងជាឆ្នាំនៃការទំនាក់ទំនង និងផ្លាស់ប្តូរវប្បធម៌រវាងប្រជាជនកម្ពុជា-ចិន ។
ស្ថានីយ៍ថាមពលវារីអគ្គិសនីស្ទឹងឬស្សីជ្រុំ ស្ថិតក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
ថ្ងៃចន្ទ ១៣កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧
ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤
វេលាម៉ោង៩:០០នាទីព្រឹក

អត្ថបទទាក់ទង