រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង បានដឹកនាំកងកម្លាំងនគរបាលស្នងការដ្ឋានគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា

លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង បានដឹកនាំកងកម្លាំងនគរបាលស្នងការដ្ឋានគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងនោះដែរ លោកឧត្តមសេនីយ៍ទោស្នងការ បានលេីកឡេីងនូវចំណុចសំខាន់មួយចំនួន សម្រាប់អនុវត្តមាន ៖
-លេីកសសេីរដល់កងកម្លាំង ដែលយកចិត្តទុកដាក់បំពេញភារកិច្ចការងារបានយ៉ាងល្អនៅសប្តាហ៍មុន
-ការពង្រឹងវេនប្រចាំបញ្ជាប្រចាំថ្ងៃ
-ពង្រឹងអនុវត្តវិន័យ ៨៧៣ ប្រក. របស់កងកម្លាំងនគរបាលជាតិ
-ផ្សព្វផ្សាយសេចក្ដីណែនាំលេខ ០០៧ សណន របស់ក្រសួងមហាផ្ទៃ ស្តីពីការស្លៀកពាក់ឯកសណ្ឋាន និងការប្រេីស្លាកសញ្ញានគរបាលជាតិ
-ណែរនាំដល់កងកម្លាំង ចូលរួមគោរពច្បាប់ចរាចរណ៍ និងជៀសឆ្ងាយពីគ្រឿងញៀនទាំងអស់គ្នា និងចេះរួបរួមសាមគ្គីគ្នាក្នុងអង្គភាព
-រំលឹកអំពីការការពាររក្សាសន្តិសុខ សុវត្ថិភាព ទូទាំងខេត្តឱ្យបានល្អប្រសើរ
-ការធ្វើអនាម័យ ទាំងក្នុង និងក្រៅបរិវេណ ស្នងការដ្ឋាននគរបាលខេត្ត។
ថ្ងៃចន្ទ ១៣ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ May 20, 2024

អត្ថបទទាក់ទង