រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំ ស្តីពីលទ្ធផលនៃការសិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញសម្រាប់គម្រោងអភិឌ្ឍន៍ធនធានស្ទឹងស្វាហ្វាប់

លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំ ស្តីពីលទ្ធផលនៃការសិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញសម្រាប់គម្រោងអភិឌ្ឍន៍ធនធានស្ទឹងស្វាហ្វាប់ ដែលមានគោលបំណង បង្ហាញពីលទ្ធផលនៃការសិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ ជូនរដ្ឋបាលខេត្ត មន្ទីរពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរមូលដ្ឋាន ដែលមានភូមិសាស្រ្តស្ថិតនៅក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងស្រុកស្រែអំបិល ខេត្តកោះកុង សមាសភាពអ្នកចូលរួម ក្រុមការងារថ្នាក់ខេត្ត ស្រុក តំណាងមន្ទីរពាក់ព័ន្ធមួយចំនួន និងអង្គការដៃគូរពាក់ព័ន្ធ តំណាងក្រុមហ៊ុនវិនិយោគ និងតំណាងក្រសួងធនធានទឹក និងឧតុនិយម។
ថ្ងៃសុ្រក ១០កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ MAY 17, 2024

អត្ថបទទាក់ទង