/ / /

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើករណីសំណើសូមកាត់ដីចេញពីបញ្ជីទ្រព្យរដ្ឋ នៃដីស្ថិតនៅសង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើករណីសំណើសូមកាត់ដីចេញពីបញ្ជីទ្រព្យរដ្ឋ នៃដីស្ថិតនៅសង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ដោយមានការអនុញ្ញាតពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា លើសំណើរបស់ប្រជាពលរដ្ឋចំនួន ២ករណី ដូចខាងក្រោម៖
១. ករណីប្រជាពលរដ្ឋចំនួន ១៨គ្រួសារ ស្នើសូមចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នៃដីស្ថិតនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង៖ ទីតាំងដីនេះ កាលពីមុនគឺជាអតីតដីរដ្ឋគ្រប់គ្រងដោយមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង (អតីតដីរោងចក្រត្រីខកំប៉ុង) ប៉ុន្តែដោយសារទីតាំងដីនេះ អតីតមន្ត្រីរាជការ កម្មករ បានកាន់កាប់ រស់នៅ អាស្រ័យផលយូរមកហើយ ទើបរាជរដ្ឋាភិបាលសម្រេច ជម្រះទីតាំងដីនេះចេញពីបញ្ជីសារពើភណ្ឌទ្រព្យរដ្ឋ ដោយផ្តល់ជូនប្រជាពលរដ្ឋចំនួន ១៨គ្រួសារ។ តាមរយៈកិច្ចប្រជុំនេះ និងការពិនិត្យលើឯកសារគតិយុត្តផ្សេងៗ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង តំណាងរដ្ឋបាលខេត្ត បានណែនាំឱ្យមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកោះកុង ចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋទាំង ១៨គ្រួសារ។
២. ករណីប្រជាពលរដ្ឋឈ្មោះ ឡន សង្ហី ស្នើសូមកាត់ឆ្វៀលដីចេញពីទ្រព្យរដ្ឋរបស់រដ្ឋបាលខេត្តកោះកុង៖ ទីតាំងដីនេះមានទំហំ ៤៦ម៉ែត្រការ៉េ ស្ថិតនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ តាមរយៈកិច្ចប្រជុំនេះ លោក សុខ សុទ្ធី អភិបាលរងខេត្ត តំណាងរដ្ឋបាលខេត្តកោះកុង ណែនាំឱ្យអ្នកពាក់ព័ន្ធអនុវត្តនីតិវីធី ដើម្បីកាត់ផ្ទៃដីនេះចេញពីបញ្ជីទ្រព្យរដ្ឋរបស់រដ្ឋបាលខេត្តកោះកុង ព្រោះដីនេះ ឈ្មោះ ឡន សង្ហី បានកាន់កាប់អាស្រ័យផលយូរហើយ។
ថ្ងៃព្រហស្បតិ៍ ៩ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ May 16, 2024

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    18/03/2026

    លោក ហេង គីមឆន នាយករងរដ្ឋបាលសាលាខេត្តកោះកុង បានដឹកនាំក្រុមបច្ចេកទេសខេត្ត ចុះពិនិត្យទីតាំងសម្រាប់កែលម្អសោភណ្ឌភាព ក្នុងក្រុងខេមរភូមិន្ទ ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ

  • រដ្ឋបាលស្រុកស្រែអំបិល/
    18/03/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារស្តីអំពីការអនុវត្ត គម្រោងរេដបូក និងកម្មវិធីតំបន់ទេសភាពជួរភ្នំក្រវាញកណ្តាល  ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ លោក ជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង

  • ហេង គីមឆន/
    18/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត ជាប្រធានគណៈកម្មាធិការ អ.ន.ក ខេត្តកោះកុង បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាបេឡាមរណៈសង្គ្រោះ ចំនួន ៤លានរៀល និងអំណោយមនុស្សធម៌ ប្រគល់ជូនដល់គ្រួសារនៃសពលោក ផាត់ ឌឹក (និវត្តជន) ជាសមាជិក អ.ន.ក មានទីលំនៅ ភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • រដ្ឋបាលស្រុកកោះកុង/
    18/03/2026

    រដ្ឋបាលស្រុកកោះកុង​ រៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការពង្រឹងសមត្ថភាពការងារដល់មន្ត្រីរាជការនៅរដ្ឋបាលស្រុកកោះកុង ខេត្តកោះកុង​

  • ហេង គីមឆន/
    18/03/2026

    លោកឧត្តមសេនីយ៍ត្រី មីន រស្មី ស្នងការរងផែនការងារធនធានមនុស្ស តំណាងលោកឧត្តមសេនីយ៍ទោស្នងការ អញ្ជើញ​ជួបធ្វើការសំណេះសំណាល និងប្រគល់សិក្ខាកាមក្របខណ្ឌថ្មី ឱ្យទៅបម្រើការងារ នៅវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៧ បន្ទាប់ពីបានហ្វឹកហាត់ផ្ទៃក្នុង​ អស់រយៈពេល ៤៥ ថ្ងៃរួចមក

  • ហេង គីមឆន/
    18/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារត្រៀមលក្ខណ: ក្នុងការចុះអនុវត្តសកម្មភាពពាក់ព័ន្ធនឹងអនុក្រឹត្យលេខ ០៣ អនក្រ.បក ចុះថ្ងៃចន្ទ ២រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាលកម្ពុជា និងការពិនិត្យលើការគ្រប់គ្រងសន្តិសុខសុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្ដុំរបស់ជនបរទេស