/ / /

បណ្ឌិត អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំគណៈប្រតិភូខេត្ត ចូលជួបសំដែងការគួរសមជាមួយ ឯកឧត្តម Guo Xingfu អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនខេត្តចេជាង និងប្រធានក្រុមហ៊ុនធំៗ នៃខេត្តចេជាង សាធារណៈរដ្ឋប្រជាមានិតចិន នៅអគារពាណិជ្ជកម្ម Zhejiang World Trade Centre

បណ្ឌិត អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងលោកជំទាវអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំគណៈប្រតិភូខេត្ត ចូលជួបសំដែងការគួរសមជាមួយ ឯកឧត្តម Guo Xingfu អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនខេត្តចេជាង និងប្រធានក្រុមហ៊ុនធំៗ នៃខេត្តចេជាង សាធារណៈរដ្ឋប្រជាមានិតចិន នៅអគារពាណិជ្ជកម្ម Zhejiang World Trade Centre ។ ក្នុងជំនួបរវាងប្រតិភូខេត្តទាំង២ បណ្ឌិត អ៊ុក ភ័ក្ត្រា អភិបាលរងខេត្តកោះកុង បានបង្ហាញពីគោលបំណង ក្នុងកិច្ចសហប្រតិបត្តិការ និងស្នើសូមការគាំទ្រលើការវិនិយោគនៅខេត្តកោះកុង ដោយបង្ហាញពីភូមិសាស្រ្ត សក្តានុពលខេត្ត ប្រព័ន្ធអនុគ្រោះនៃច្បាប់វិនិយោគកម្ពុជា ដោយបញ្ជាក់ថា បច្ចុប្បន្នក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា (CDC) តាមរយៈកម្មវិធី One Stop Service ធ្វើឱ្យការដាក់ពាក្យស្នើសូមវិនិយោគមានភាពរហ័ស មានប្រសិទ្ធភាព ដើម្បីជំរុញការវិនិយោគបរទេសកាន់តែច្រើន ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា តែងគាំទ្រយ៉ាងពេញទំហឹងលើគោលនយោបាយខ្សែក្រវ៉ាត់ និងផ្លូវ (Belt and Road) និងកសាងមិត្តភាពដែកថែប អនាគតតែមួយកម្ពុជា-ចិន។

ឯកឧត្តម Guo  Xingfu មានប្រសាសន៍ថា ប្រទេសកម្ពុជា មានភូមិសាស្រ្តល្អ សំបូរទៅដោយធនធានធម្មជាតិ កម្លាំងពលកម្ម ដែលជាយុវជនច្រើន និងមានប្រព័ន្ធសន្តិសុខល្អ ស្ថេរភាពនយោបាយល្អ ដែលធ្វើឱ្យវិនិយោគទុនចិន បានសម្លឹងឃើញឱកាសវិនិយោគជាច្រើននៅប្រទេសកម្ពុជា។ សម្រាប់ខេត្តចេជាង ក្រុមហ៊ុន KASEN GROUP បានបង្កើតតំបន់សេដ្ឋកិច្ចពិសេស នៅខេត្តព្រះសីហនុ ក្នុងដំណាក់កាលទី១ និងកំពុងបង្កើតតំបន់សេដ្ចកិច្ចពិសេស ដំណាក់កាលទី២ នៅខេត្តកោះកុង ហើយតំបន់សេដ្ឋកិច្ចពិសេសចេជាង ខេត្តកោះកុង មានផ្ទៃដីធំទូលាយ ដល់៧០៧ហិកតា ដែលនឹងអាចដំណើការរោងចក្រ និងក្រុមហ៊ុនជាច្រើន ក្នុងនោះរោងចក្រ និងក្រុមហ៊ុន ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន KASEN GROUP ក៏នឹងទៅតម្លើងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសចេជាង ខេត្តកោះកុង ដែលអាចទាញស្របកម្លាំងពលកម្មប្រមាណ១ម៉ឺននាក់ សម្រាប់ជំហានទី១ និងកើនដល់៥ម៉ឺននាក់សម្រាប់ ពេលអនាគត។
ក្នុងជំនួប ឯកឧត្តម Guo Xingfu បានស្នើសុំ២ចំណុច ៖
១. ស្នើសូមឱ្យមានការបង្កើតទីក្រុងរណបមួយក្បែរតំបន់សេដ្ចកិច្ចពិសេសចេជាងកោះកុង ដើម្បីអាចឱ្យបុគ្គលិក កម្មករ និងអ្នកវិនិយោគងាយស្រួលក្នុងការស្នាក់នៅ និងសេវារដ្ឋបាលផ្សេងៗ ក្នុងនោះ ក្រុមហ៊ុន KASEN GROUP ក៏មានជំនាញអភិវឌ្ឍន៍ទីក្រុងផងដែរ។
២. ស្នើសូមការគាំទ្រកំពង់ផែ Ningbo ដែលជាកំពង់ផែធំរបស់ខេត្តចេជាង និងជាកំពង់ផែធំទី៣នៃប្រទេសចិន ដែលជាប្រព័ន្ធដឹកជញ្ជូនផ្លូវទឹកដ៏សំខាន់ សម្រាប់ប្រទេសចិន និងឆ្លងកាត់ផ្លូវទឹកប្រទេសកម្ពុជា ពិសេសអាចរកដៃគូរវិនិយោគគិនចិន កសាងកំពង់ផែទឹកជ្រៅ នៅខេត្តកោះកុង ព្រោះបច្ចុប្បន្នការដឹកជញ្ជូនតាមផ្លូវទឹកឆ្លងកាត់ប្រទេសសិង្ហបុរីមានតម្លៃថ្លៃខ្លាំងពេក។

បណ្ឌិត អ៊ុក ភ័ក្រ្តា អភិបាលរងខេត្តកោះកុង  មានប្រសាសន៍ថា សំណូមពរទាំង២នេះ គឺរដ្ឋបាលខេត្តកោះកុង នឹងរៀបចំជារបាយការណ៍ ដាក់ជូនក្រសួងមហាផ្ទៃ នឹងស្នើសូមគោលការណ៍ឯកភាពពីរាជរដ្ឋាភិបាល ពិនិត្យ និងសម្រេច ក្នុងនោះលោកបណ្ឌិតក៏បានស្នើសុំ២ចំណុច ពីភាគីខេត្តចេជាងផងដែរគឺ៖
១. ស្នើសូមចងសម្ព័ន្ធមេត្រីភាពរវាងខេត្តកោះកុង នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តចេជាង នៃសាធារណៈរដ្ឋប្រជាមានិតចិន
២. ស្នើសូមថ្នាក់ដឹកនាំខេត្តចេជាង ជួយផ្សព្វផ្សាយ និងនាំយកវិនិយោគទុនចិន ទៅបណ្តាក់ទុន រកស៊ីក្នុងប្រទេសកម្ពុជា ពិសេសខេត្តកោះកុងតែម្តង ព្រោះខេត្តកោះកុង មានសក្តានុពលល្អ លើវិស័យកំពង់ផែ វិស័យថាមពល និងតំបន់សេដ្ឋកិច្ចពិសេស ដែលស្រដៀងគ្នានឹងខេត្តចេជាង។
សូមបញ្ជាក់ថា បេសកកម្មនេះ គឺតបតាមការអញ្ជើញរបស់ក្រុមហ៊ុន ខេមប៉ូឌាន ចេជាង គ្រុប ខូអិលធីឌី .ឯ.ក CAMBODIAN ZHEJIANG GUOJI SEZ CO., LTD. ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន KASEN GROUP។
ថ្ងៃព្រហស្បតិ៍ ៩ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ May 16, 2024

អត្ថបទផ្សេងទៀត

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    17/01/2026

    លោក លឹម ឌី ចៅសង្កាត់ដងទង់ បានអញ្ជើញចូលរួមក្នុង ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកោះកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។

  • ហេង គីមឆន/
    17/01/2026

    លោក អ៊ូច ពន្លក នាយកទីចាត់ការផែនការនិងវិនិយោគ សាលាខេត្តកោះកុង បានចុះពិនិត្យដំណើរការអ៊ុតកៅស៊ូ AC នៅភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ជាគម្រោងរបស់រដ្ឋបាលខេត្តប្រចាំឆ្នាំ២០២៥

  • រដ្ឋបាលស្រុកបូទុមសាគរ/
    17/01/2026

    ក្រុមការងារគម្រោងអាហារូបត្ថម្ភឃុំ បានចូលរួមកិច្ចប្រជុំ ស្តីពីការពិនិត្យវាយតម្លៃ ការអនុវត្តគម្រោងអាហាររូបត្ថម្ភនៅកម្ពុជាប្រចាំឆមាសទី២ ឆ្នាំ២០២៥ ដោយមានការអញ្ជើញ ចូលរួមពីលោកស្រី សាត សុវណ្ណរ៉េត និងលោក ខា លាងហុង សមាជិកក្រុមការងារអាហាររូបត្ថម្ភថ្នាក់ស្រុក ដែលប្រព្រឹត្តទៅនៅសាលាឃុំថ្មស

  • ហេង គីមឆន/
    16/01/2026

    លោកឧត្តមសេនីយ៍ត្រី មីន រស្មី ស្នងការរងផែនការងារធនធានមនុស្ស តំណាងលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត​ បាន​ដឹកនាំ​សហការី ប្រគល់ថវិការបស់មន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង ជូនដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដើម្បីបន្តសុពលភាពសមាជិកភាពប្រចាំឆ្នាំ២០២៥

  • រដ្ឋបាលស្រុកគិរីសាគរ/
    16/01/2026

    រដ្ឋបាលឃុំភ្ញីមាស បានដឹកនាំក្រុមការងារវេនយាមប្រចាំការពេលយប់ នៅសាលាឃុំភ្ញីមាស ដើម្បីក្ដាប់ព័ត៌មាន សភាពការណ៍ពីបញ្ហាបន្ទាត់ព្រំដែន និងបញ្ហាផ្សេងៗតាមបណ្ដាភូមិ ក្នុងឃុំភ្ញីមាស

  • ហេង គីមឆន/
    16/01/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញអមដំណើរ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង ដែលស្ថិតនៅក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង